មន្ត្រី​ជាន់​ខ្ពស់​ចិន​ថា អាមេរិក និង​ចិន​ព្រម​ព្រៀង​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម

អាមេរិក និង​ចិន បាន​សន្យា​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិនហួ ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​ចិន។

ស៊ិនហួ​បាន​ចុះ​ផ្សាយ​ថា ឧប​នាយករដ្ឋ​មន្ត្រី​ចិន លោក លីវ ហឹ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ចិន ទៅ​ជួប​ចរចា​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន ជុំ​វិញ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​ថ្មីៗ​នេះ។

ស៊ិនហួ​បាន​ដក​ស្រង់​សម្ដី​លោក លីវ ហឹ ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចិន និង​អាមេរិក​បាន​ព្រម​ព្រៀង​​គ្នា​មិន​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​ឡើយ ហើយ​នឹង​សម្រប​សម្រួល​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​​លើ​វិស័យ​ថាមពល ផលិត​ផល​កសិកម្ម ការ​ថែទាំ​សុខភាព បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ។

អាមេរិក និង​ចិន បាន​ឈាន​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្នា បន្ទាប់​ពី​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​​កំណត់​អត្រា​ពន្ធ​គយ ២៥​ភាគរយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិនមាន​តម្លៃ​ដល់​ទៅ ៦០​ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ចុង​ខែ​មីនា​កន្លង​មក។

ជា​ប្រតិកម្ម​តប ចិន​បាន​សម្រេច​ដាក់​កម្រិត​ពន្ធ​គយ​ដូច​គ្នា​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​អាមេរិក​ដែល​មាន​តម្លៃ​ប្រហែល ៦០​ពាន់​លាន​ដុល្លារ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ