លោក ហ៊ុន សែន ឌឺដងឲ្យលោក​ សម រង្ស៊ី ថាគ្មាននរណាដេកឱបខ្មោចទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១,៧ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតាកែវ ព្រឹកថ្ងៃទី ២០ មិថុនា ២០១៨ (រូបភាព៖ FN)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយបែបឌឺដងទៅអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ថាការអំពា​វ​នា​​​វកុំ​ឲ្យពលរដ្ឋទៅបោះឆ្នោតទំនងជាទៅមិនរួចទេ ដោយប្រើពាក្យថាគ្មាននរណាដេកឱបខ្មោចនោះឡើយ។

គណបក្សប្រឆាំង ដែលមាអាសនៈប្រហាក់ប្រហែលគណបក្សកាន់អំណាចដែរនោះ ត្រូវបានតុលាការប្រកាសរំលាយ មុនកា​របោះ​ឆ្នោតមកដល់ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។

ប៉ុន្តែលោក សម រង្ស៊ី ធ្លាប់រិះគន់ថា តុលាការជាឧបករណ៍​នយោបាយរបស់បក្សកាន់អំណាច និងជាញឹកញាប់​លោក​ប្រើប្រាស់​បណ្តា​ញ​​ស​ង្គ​ម អំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ដោយថាដើម្បីទប់ស្កាត់កុំឲ្យមានរបបផ្តាច់ការនៅកម្ពុជា។

ប៉ុន្តែក្នុងពិធីជួបកម្មករនៅខេត្តតាកែវ នាថ្ងៃពុធនេះ លោក ហ៊ុន សែន ថ្លែងបែបឌឺដងដោយមិនបញ្ចេញឈ្មោះថា អ្នកដែលមាន​គម្រោងវាយប្រហារការបោះឆ្នោត តាមរយៈអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត លោកថា ទំនងជាមិនអាចទៅរួចទេ ដោយអះ​អា​ងថា​នៅ​កម្ពុជាស្ត្រី៥០ភាគរយ យកប្តីទៀត ពេលប្តីស្លាប់ ហើយថាបើបុរសវិញ៧០ភាគរយយកប្រពន្ធថ្មី ពេលប្រពន្ធស្លាប់។

លោក ហ៊ុន សែន អះអាងថា គណបក្សមួយដែលបានស្លាប់ទៅហើយ ហើយអំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត លោកថា ទំនងជាពលរដ្ឋមិនដេកឱបខ្មោចនោះទេ។

នៅស្រុកខ្មែរមិនមែនមានបក្សនយោបាយ១ឬ២ទេ។ បក្សនយោបាយជិត៤០ឯណោះ ប៉ុន្តែបក្សចូលរួមបោះ​ឆ្នោតមា​ន​ ២​០ គណបក្ស ។ អញ្ចឹងទេអ្នកដែលចាត់ទុកឲ្យគេឱបខ្មោចរបស់ខ្លួនហ្នឹងប្រហែលជាគ្មានសំណាងឲ្យគេឱបជាមួយទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ទោះ​ជាយ៉ាងណា ការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវបាន​ស​ហគ​ម​ន៍​​អ​ន្តរជាតិនៃប្រទេសលោកសេរី ចាត់ទុកថាជាការគំរាមកំ​ហែង ​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង​គាំរាមផ្តាច់ទំនាក់​ទំណង ផ្នែក​សេដ្ឋកិច្ច និងជំនួយផ្សេងៗ បើ​ភិបាលកម្ពុជាមិនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ