កសិករខេត្តបន្ទាយមានជ័យស្នើទៅរដ្ឋាភិបាលឲ្យជួយរកទីផ្សារសម្រាប់លក់ស្រូវ

កសិករមួយចំនួននៅស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ស្នើទៅរដ្ឋាភិបាល ឲ្យជួយរកទីផ្សារ សម្រាប់លក់ស្រូវនៅឆ្នាំនេះ ដោយពួកគាត់អះអាងថា ខ្លាចឈ្មួញទម្លាក់តម្លៃដូចកាលពីឆ្នាំ ២០១៦កន្លងមក។

កសិករមួយចំនួននៅស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ស្នើទៅរដ្ឋាភិបាល ឲ្យជួយរកទីផ្សារ សម្រាប់លក់ស្រូវនៅឆ្នាំនេះ ដោយពួកគាត់អះអាងថា ខ្លាចឈ្មួញទម្លាក់តម្លៃដូចកាលពីឆ្នាំ ២០១៦កន្លងមក។

កសិករម្នាក់រស់នៅភូមិពន្លៃ អ្នកស្រី យេម អ៊ី បាននិយាយកាលពីថ្ងៃទី ២០ខែតុលាថា គាត់បានចំណាយលុយជាច្រើន ដើម្បីយកទៅធ្វើស្រែ ដោយគាត់សង្ឃឹមថាស្រូវនៅឆ្នាំនេះ នឹងឡើងថ្លៃជាងកាលពីឆ្នាំ ២០១៦កន្លងមក។

អ្នកស្រីបានបញ្ជាក់ថា «រាល់ថ្ងៃសង្ឃឹមតែលើស្រូវនោះឯង គ្រាន់ដោះជំពាក់គេ បានអីស្រូវផ្ការំដួលក្នុង ១តោនបាន 8300ទៅ 8500បាត (លុយប្រទេសថៃ)អីទៅវាគ្រាន់បើតិច»

​កសិករម្នាក់ទៀតអ្នកស្រី ជា​ អិត បានឲ្យដឹងថា ដោយសារតែគ្មានទីផ្សារសម្រាប់លក់ ទើបឈ្មួញមួយចំនួន តែងតែមកទម្លាក់តម្លៃស្រូវរបស់ពួកគាត់ ខណៈស្រូវនោះមានគុណភាពល្អក៏ដោយ។

អ្នកស្រីបានបញ្ជាក់ថា «មីងសង្ឃឹមលើនោះឯង គ្រាន់បានលក់សងគេ បើ់ស្រូវថោកដូចឆ្នាំមុនកម្មហើយមីងនោះ»

អ្នកស្រី ជា អិត បានស្នើទៅអាជ្ញាធរ និងស្ថានប័នពាក់ព័ន្ធ ឲ្យជួយរកទីផ្សារ សម្រាប់លក់កសិផលរបស់កសិក ឲ្យមានតម្លៃសមរម្យ ជាមួយនិងការចំណាយថវិការឬកម្លាំងពលកម្មរបស់ពួកគាត់។

ជាអនុប្រធានសហគមន៍កសិករប្រើប្រាស់ទឹកអាងពន្លៃ លោក មើន នោរ បានឲ្យដឹងថា ប្រជាពលរដ្ឋភាគច្រើន នៅក្នុងឃុំពន្លៃ គឹប្រកបមុខរបរធ្វើស្រែ ហើយនៅឆ្នាំនេះពួកគាត់សង្ឃឹមថា រដ្ឋាភិបាលនឹងជួយរកទីផ្សារសម្រាប់លក់ស្រូវ យ៉ាងហោចណាស់ក្នុង ១តោនស្រូវសើមអាចបានតម្លៃ ៨០ទៅ ៩០ម៉ឺនរៀលដែរ។

គួរំលឹកផងដែរ មានពលករខ្មែរមួយចំនួន បានចំណាកស្រុកជាបន្តបន្ទាប់ ទៅប្រើការងារនៅប្រទេសថៃ ដោយពួកគាត់អះអាងថា ការប្រមុខរបរធ្វើស្រែមិនអាចសងបំណុលធរនាគាររួច ព្រោះស្រូវមានតម្លៃថោកពេក។

ដោយពលរដ្ឋអ្នកសារេព័ត៌មាន ខេត្តបន្ទាយមានជ័យ អ្នកនាង ឆោម និមល

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។