អ្នកធ្វើការផ្នែកសិទ្ធិការងារជំរុញឲ្យស៊ើបអង្កេតករណីចាប់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនកាពីតូល​

អតី​តបុគ្គលិកក្រុមហ៊ុនកាពីតូលតវ៉ាកាលពីកន្លងទៅ​

បណ្តុំអ្នកធ្វើការលើកកម្ពស់សិទ្ធិការងារជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការទៅលើមន្ត្រីអាជ្ញាដែល​បាន​ចាប់​ខ្លួ​នអតីតអ្នកបើក​បរ​រថយន្តក្រុមហ៊ុនកាពីតូលដែលពួកគេថាវិធានការចាប់ខ្លួននោះមានរូប​ភាពប​ក្ស​​ពួ​កនិ​​យមបង្កឲ្យជនរងគ្រោះរងនូវភាព​អយុត្តិធម៌ជាបន្តបន្ទាប់។

សេចក្តីថ្លែងការណ៍របស់សហភាពការងារកម្ពុជាចុះថ្ងៃទី៨ខែមករាម្សិលមិញសរសេរថាកាលពីម៉ោ​ង៩​ព្រឹ​ក​ថ្ងៃ​​ទី៦ខែ​មករា​ឆ្នាំ​២០១៦មានជនល្មើសដែលដឹកនាំបញ្ជាផ្ទាល់ពីឈ្មោះ ស៊ុត ម៉េងហ៊ី ដែលសេ​ចក្តី​ថ្លែ​​ង​​​ការណ៍ថាបុរសរូបនោះ​ជាតំណាង​សមាគ​មរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាមានគ្នាជាង៣០០នាក់ប្រ​ដា​ប់​​​ដោយបំពង់ទីព ញញួរ ដែកសសៃ ស្នាប់ដៃ ដំថ្ម បានប្រើហិង្សា វាយសំពង ទាត់ធាក់ យ៉ាង​សា​ហា​វ​ឃោ​​​ឃៅមកលើអ្នកតវ៉ាដោយអហិង្សាបណ្តាលឲ្យ​រងរបួសធ្ងន់ចំនួន១៤នាក់ អ្នកខ្លះបាក់ដៃ បែកក្បា​ល ប្រះឆ្អឹង​គ្រំឈាមជាដើម។

សហភាពការងារដែលមានបណ្តុំសហព័ន្ធសហជីពជាជាច្រើនមកពីវិស័យកាត់ដេរ ទេសចរណ៍ និងស​មាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធផងនោះបង្ហាញការខកចិត្តថានៅពេលកើតហេតុព្រះរាជអាជ្ញានិងអា​ជ្ញាធរខ​ណ្ឌ៧មករាមានវត្តមាននៅទីនោះមិន​បាន​ចាប់ខ្លួនភាគីម្ខាងទៀតជាសមាជិករបស់សមាគ​មរូបរួមគ្នាដើម្បីអភិវឌ្ឍន៍ដែ​ល​មាន​អាវុធវាយដំអ្នកតវ៉ាទេតែសមត្ថកិច្ច​បែជាទៅចាប់ខ្លួនអតីតបុគ្គលិ​កក្រុមហ៊ុន​​កាពី​តូល​​ដែលតវ៉ាពីរនាក់ដែ​​លរ​ងរបួសទៅវិញ។

​បុរសដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ រស់ ស៊ីផៃ និង ណន វណ្ណា ពួកគេត្រូវបានមន្ត្រីតុលាការនៅសាលា​ដំបូងរាជធានីភ្នំពេញសម្រេចឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​​នៅពន្ធនាគារព្រៃសកាលពីថ្ងៃទី​៨ខែមករាម្សិលមិញចោទពីបទហិ​ង្សាដោ​​​​យ​​​ចេ​តនាមាន​ស្ថា​នទម្ងន់ទោសប្រ​ឆាំង​នឹង​​អ្នករា​​ជការសាធារណៈនិង​បទចោ​​ទ​​មួ​យ​ទៀ​តគឺ​រា​រាំងជា​ឧបសគ្គ​ដល់​ចរាចរណ៍សាធារណៈ។

ប៉ុ​ន្តែសម្រាប់ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ វិញបានប្រាប់ក្រុមអ្នកតវ៉ាមុខតុលាការកា​ល​​​ពី​​ថ្ងៃ​ទី៨​ម្សិល​មិញ​ថាវិធានការឃុំខ្លួននោះលោកសង្ស័យថា​ជា​ការ​​​​​ឃុ​បឃិតគ្នាជាប្រព័ន្ធការពារ​​ប្រ​យោ​ជន៍ឲ្យក្រុមកាពីតូល។ លោកថា៖ “យើងដឹងហើយថាក្រុមហ៊ុនកាពីតូលមានបងប្អូននៅតុលាការមានកូននៅតុលាការមានបងប្អូន​កាន់នៅខណ្ឌ​ហ្នឹង​(ខណ្ឌ៧មករា) ហើយក៏មានកូននៅផ្សារអូឬស្សីដែរ។ អញ្ចឹងវាពាក់ព័ន្ធគ្នាច្រើនមែនទែនតើអ្នកដែលមានអំណាចអាចធ្វើ​អី​បានគ្រប់បែបយ៉ាងហ្អេស! ខ្ញុំគិតថាត្រូវយ​កច្បាប់ជាធំ។ បើសិនជាធ្វើតាមអំណាចអញ្ចឹងខ្ញុំថាអត់ល្អទេ គិតឡើងវិញ។ បន្ទាប់ពីហ្នឹងទៀតដូចខ្ញុំ​បាន​ប្រាប់អញ្ចឹងយើងនឹងបន្តប្តឹងទៅអន្តរជាតិទៀត​ដូចជាអង្គការ​​​​ ILO ក៏ដូចជាសហជី​ព​អន្តរជាតិទៀតដើម្បីរកយុត្តិធម៌ឲ្យយើងទាំងអស់គ្នា”។

លោក អាត់ ធន់ ជំរុញឲ្យក្រសួងមហាផ្ទៃនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យ​មើលពីវិធានការរបស់​អាជ្ញាធរ​ខណ្ឌ៧មករានិងមន្ត្រីតុលាការដែលកាន់សំនុំរឿងនេះដែលលោកថាដើម្បី​រកយុត្តិ​ធម៌ឲ្យ​ជនរ​ងគ្រោះនិងបង្កើន​ជំនឿដល់​សាធារណជនពីការអនុវត្តច្បាប់នៅកម្ពុជា។

អភិបាលខណ្ឌ៧មករាលោក លីម ភា អះអាងថាជាប់រវល់ពេលអ្ន​កសារព័ត៌​មានVODបានណែ​នាំខ្លួ​នប្រា​ប់ពីស្ថាប័នរួច។ លោកមានប្រសាសន៍ថា៖ “អូខ្ញុំជាប់រវល់បាទ”។

ប្រ​ធា​នសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាលោក ឯ សុភាស់ បានច្រានចោលការចោ​ទប្រកាន់លើ​សេ​ច​ក្តីថ្លែ​ងការណ៍នេះ និង​ព្រមានថាពួកគេនឹងប្រមូ​ល​ផ្តុំគ្នាមុខស្នាក់ការអង្គការសិ​ទ្ធិមនុស្សមួយចំនួនដែល​ចោ​​ទសមាគមនេះថាជាអ្នកប្រើហិង្សា។ លោកបន្តថា៖ “គាត់មិនត្រូវប្រើពាក្យថាពួកខ្ញុំប្រើហិង្សា​លើគេ​ទេ ក្នុ​ងនា​មជាអាប៊ីត​ក្នុងនាមជាសង្គមស៊ីវិលការពារ​សិទ្ធិជូនមនុស្សនិងអង្គការនយោបាយគេអត់ដែល​ប្រើអញ្ចឹ​​ង​​ទេគេសុំប្រើពាក្យថាប៉ះទង្គិចវ៉ៃគ្នាទៅវិញទៅមកមានរបួស​ទាំងសងខាងហ្នឹងបានសមជាអ្នកប​ចេ្ច​កទេ​សសិទ្ធិមនុស្ស។ ហើយបើគាត់នូវតែព្យាយាមការពារដោយងងើលបែបនេះ អាង​អីយកអ​ង្គការស​ង្គម​ស៊ី​​វិលច្រើនមកដាក់សម្ពាធ។ វគ្គនេះអន្តរជាតិនឹងមានរឿងជាមួយខ្ញុំហ្មង”។

​ជាងនេះទៅទៀតលោក ឯ សុភាស់ អះអាងទៀតថាការផ្ទុះហិង្សាពេលនោះបង្កឡើងដោយអ្នកតវ៉ាដោ​យសា​​រតែ​​​ពួកគេព្យា​យាមរារាំងមិនឲ្យរថយន្តក្រុមហ៊ុនកាពីតូលចេញដំណើរ។ ជាងនេះទៅទៀតលោកថាការដែ​ល​​សមា​​ជិកលោកប្រឈម​មុខទៅនឹងក្រុមអ្នកតវ៉ាលោកថា​សមាគមលោកបានចុះកិ​ច្ចព្រមព្រៀ​ងជា​​មួយ​​ក្រុ​ម​ហ៊ុនកា​ពីតូ​លក្នុង​ការដឹ​កភ្ញៀ​វប្រ​​​ក​ប​ដោយ​សុវត្ថិភាព។

ប្រធានសមាគមរូបនោះអះអាងទៀតថាការតវ៉ាណាមួយឈានទៅរំខានដល់ការដឹកភ្ញៀវលោកថា​ស្មើ​នឹ​ង​ផ្តាច់​ការរកចំ​ណូល​ប្រចាំថ្ងៃរបស់សមាជិកខ្លួនដែលលោកយល់ថាក្រោម​​​ហេតុផលនេះទើបមាន​​វត្តមា​​ន​ក​​​​​ម្លាំងរបស់លោក​នៅការពារសុវត្ថិភាពក្រុមហ៊ុនកាពីតូល។

ចំណែកតំណាងក្រុមហ៊ុនកាពីតូលក៏ធ្លាប់អះអាងថាក្រុមហ៊ុននេះមិនជាប់ពាក់ព័ន្ធនឹងទិញទឹកចិត្តស​មាគមរួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍កម្ពុជានេះឲ្យការពារសុវត្ថិភាពក្រុមហ៊ុនខ្លួនក្រោយផ្ទុះវិវាទជាមួយ​​អតីតបុ​គ្គលិក​ដែ​លបានបញ្ឈប់នោះដែរ។

ក្រោយផ្ទុះហិង្សាមួយថ្ងៃអង្គការ​សមាគមនិងសហជីពចំនួន៣៤មា​នអង្គការ​លីកាដូ សមាគម​អាដ​ហុក និងមជ្ឈមណ្ឌល​អប់រំច្បាប់សម្រាប់សហគមន៍រួមទាំង​អង្គការ​មួយចំនួន​ទៀតបាន​ចេញ​សេ​ចក្ដីថ្លែ​ងកា​រណ៍​រួម​មួយថ្កោលទោស​ចំពោះ​អំពើ​ហិង្សាដោយ​សង្គម​ស៊ីវិល​ហៅថាជាការ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមសមាគ​មរួប​រួមគ្នាដើម្បី​អភិ​វ​ឌ្ឈ​កម្ពុជា​ (​ក្រុម​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​) ជា​អ្នកការពារ​ក្រុមហ៊ុន​កា​ពី​តូ​ល​។

សេចក្តីថ្លែងការណ៍នោះសង្គម​ស៊ីវិល​ក៏​បានថ្កោលទោស​​នគរបាលស្ថិតនៅក្នុងហេតុការណ៍ថាមិន​បាន​ឆ្លើយតប​ឲ្យបាន​គ្រប់​គ្រាន់ដើម្បី​បញ្ជៀ​ស​អំពើហិង្សា​នេះ​ផងដែរ​។​

អគ្គ​លេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលោក សំ ប្រជាមានិត អះអាងថាឧត្តមក្រុ​មប្រឹក្សា​នៃ​​អង្គ​​ចៅ​ក្រ​មមិន​មានសិទ្ធិអំណាចទៅជ្រៀតជ្រែកដំណើរការនិតិវិធីឬចំណាត់ការរបស់តុលាការទេ តែលោ​កថា​​​​​​ស្ថាប័​ន​​កំ​ពូ​ល​​មួយ​នេះមាន​សិទ្ធិត្រឹមពិនិត្យទៅលើវិធានការពិន័យលើផ្នែកការងាររបស់មន្ត្រី​តុលា​ការ​បា​​ន​ប៉ុណ្ណោះ។ ប៉ុន្តែលោកថាឧត្តមក្រុម​ប្រឹក្សានៃអ​ង្គ​ចៅក្រមនឹងពិនិត្យករណីនេះបើមាន​ពាក្យ​ប​ណ្តឹង​ជាផ្លូវការ។

លោកបន្តថា៖ “បាទវាមាននិតិវិធីរបស់វាក្រោយពីទទួលបណ្តឹងទៅយើងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បី​លោកចាត់ការឲ្យខាងអាគារធិការដ្ឋាននោះរៀបចំកសាងសំនុំរឿងឬក៏ពិនិត្យទៅលើបែបបទបឋមដើ​ម្បីបញ្ជូន​ប្រមូល​ដាក់​មក​ក្រុម​ប្រឹក្សាវិន័យនៃឧត្ត​មក្រុមប្រិក្សានៃអង្គចៅក្រម។ មាននីតិ​បែបប​ទការងា​រច្រើ​នណា​​​ស់ដែលយើង​ត្រូវធ្វើពាក់ព័ន្ធនឹងចៅក្រម”។

បើតាមលោក អាត់ ធន់ បណ្តឹងចំនួនបីនឹងដាក់ទៅក្រសួងមហាផ្ទៃ ខុទ្ទការល័យនាយករដ្ឋមន្ត្រី និងឧត្តម​ក្រុម​​ប្រឹក្សា​នៃអង្គចៅក្រមនៅដើមសប្តាហ៍ក្រោយនេះដែលលោកថាដើម្បីស្វែងរកយុត្តិធម៌ជូនអតីតបុគ្គ​លិកក្រុមហ៊ុន​​កាពីតូល​​៤៥នាក់។

​យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាព្រមានថាបើស្ថាប័ន​ពាក់ព័ន្ធរបស់​រដ្ឋាភិបាលរួមទាំងតុលាការផងមិន​​ផ្តល់យុត្តិ​ធម៌ដល់​ពួកគេទេ ពួកគេព្រមានថានឹងធ្វើយុទ្ធនាការតាមដងផ្លូវក្នុ​ង​​រា​ជធានី​ភ្នំពេញនាពេលឆា​ប់ៗនេះអំពាវនាវឲ្យសាធារណជនផ្អាក​ប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរដែលពួ​កគេ​​ថារហូតយក​ក្រុម​ហ៊ុ​​​ន​នេះគោរពច្បាប់ការងារយក​ពួក​គេចូលធ្វើការវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ