ទូត​ខ្មែរ​បញ្ជូន​លិខិត​របស់​ព្រឹទ្ធ​សភា​អាមេរិក​សរសេរ​ទៅ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ត្រឡប់​ទៅ​វិញ

[:en]មន្រ្តី​ទូត​ខ្មែរ​ប្រចាំ​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ទូត​មិន​ស្វាគមន៍​លិខិត​របស់​ព្រឹទ្ធ​សមា​ជិក​អាមេរិក​ដែល​បានសរសេរ​គោល​បំណង​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ដោយ​បង្ហាញ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​។​

សមា​ជិក​ព្រឹទ្ធ​សភា​​អាមេរិក​៧​រូប​មក​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់ចុះ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ​ទៅ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ ដោយ​អំពាវ​នាវ​ឲ្យ​អនុ​ញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​និង​បង្ហាញ​ក្តី​បារម្ភ​លើ​បញ្ហា​មួយ​ចំនួន​ទៀត​។

លោក​ស្រី ឡាំ បញ្ចពរ លេខាធិ​ការ​ទី១នៃ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​វ៉ាស៊ីន​តោន​ឌីស៊ី  បាន​ប្រាប់​វីអូឌី​តាម​រយៈ​អ៊ីម៉េល​ថា​៖ “ស្ថាន​ទូត​មិន​អាច​ទទួល​យក​លិខិត​នោះ​បាន​ទេ​។ ស្ថាន​ទូត​ក៏បាន​ផ្ញើ​លិខិត​ខាងលើ​ត្រឡប់​ទៅ​សមា​ជិក​ព្រឹទ្ធ​សភា​ទាំង​៧​រូប​ តាម​emailនិង​ជូន​ផ្ទាល់​ទៅ​ដល់​ការិយា​ល័យ​របស់​គេ​វិញ​ហើយ​”​។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល លោក​ ផៃ ​ស៊ីផាន ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា​លិខិត​របស់​ព្រឹទ្ធ​សភា​ពុំ​មាន​ឥទ្ធិ​ពល​លើ​កម្ពុជា​នោះ​ទេ​ ហើយ​លោក​ចាត់​ទុក​ថា​គ្មាន​សារៈ​ប្រយោ​ជន៍​ក្នុង​ការ​បើក​មើល​។

លិខិត​របស់​សមា​ជិក​ព្រឹទ្ធ​សភា​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ពេល​លោក​ ហ៊ុន​ សែន ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​សហ​រដ្ឋ​អាមេរិក​នៅថ្ងៃទី​១៥-១៦​ខែ​កុម្ភៈ ​​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក​-អាស៊ាន​។ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួប​ទ្វេ​ភាគី​ជាមួយ​ប្រធានា​ធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាង​ណា​នោះ​ទេ​។​

នៅក្នុងលិខិត សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​

បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។ ពួកគេ​បញ្ជាក់​ថា​៖ ជាការសោកស្តាយ​ឧបទ្ទវហេតុ​បន្តបន្ទាប់​កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការ​វាយប្រហា​រតំណាងរាស្រ្ត​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ប្រឆាំងនឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ នៅមុខ​អគារ​រដ្ឋសភាកាលពីខែតុលា បាន​ធ្វើឲ្យ​ដំណើរការប្រជាធិបតេយ្យ​កាន់តែខ្សោយទៅៗ

សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។

បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។

សមាជិកព្រឹទ្ធសភាបាន​បញ្ជាក់ថា៖ សហរដ្ឋអាមេរិកជាប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ ហើយ​យើង​នឹង​បន្ត​តាមដាន​ការរីកចម្រើនរបស់កម្ពុជា​យ៉ាងយកចិត្តទុកដាក់

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រាប់វីអូឌីថា​ករណីលោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះ​ដីធ្លី លោកស្នើ​ឲ្យសមាជិក​​ព្រឹទ្ធសភា​សួរនាំ​ទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិត​នៅកម្ពុជា។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា៖ សមាជិកព្រឹទ្ធសភាគួរតែ​ទៅសុំប្រធានា​ធិបតីអាមេរិ​ក​ខ្លួ​ន​ឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅ​ប្រាប់​អូបាម៉ាដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា

កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថា​ជំនួបទ្វេភា​គីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្ត​ភាពកាន់​តែល្អ​ជាមួយកម្ពុជាបើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ (ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើងដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេស​កម្ពុជា​ជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹង​បើករណីក្នុងរូបភាពបែបរាល់​ថ្ងៃនេះខ្ញុំ​មើលទៅ​សហរដ្ឋ​អាមេរិក​មានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអា​មេរិក​មាន​អំណាច​ខ្លាំង​ណាស់​

ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕[:kh]មន្រ្តីទូតខ្មែរ​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ទូត​មិនស្វា​គមន៍​លិខិតរបស់​ព្រឹទ្ធ​សមាជិក​អាមេរិក​ដែល​បាន​សរសេរ​គោល​បំណង​ផ្ញើ​ទៅ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន ដោយ​បង្ហាញ​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា។​

​សមា​ជិក​ព្រឹទ្ធ​សភា​​អាមេរិក​៧​រូប​មក​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់ចុះ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ​ទៅ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ ដោយ​អំពាវ​នាវ​ឲ្យ​អនុ​ញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​និង​បង្ហាញ​ក្តី​បារម្ភ​លើ​បញ្ហា​មួយ​ចំនួន​ទៀត​។

លោក​ស្រី ឡាំ បញ្ចពរ លេខាធិ​ការ​ទី១នៃ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​វ៉ាស៊ីន​តោន​ឌីស៊ី  បាន​ប្រាប់​វីអូឌី​តាម​រយៈ​អ៊ីម៉េល​ថា​៖ “ស្ថាន​ទូត​មិន​អាច​ទទួល​យក​លិខិត​នោះ​បាន​ទេ​។ ស្ថាន​ទូត​ក៏បាន​ផ្ញើ​លិខិត​ខាងលើ​ត្រឡប់​ទៅ​សមា​ជិក​ព្រឹទ្ធ​សភា​ទាំង​៧​រូប​ តាម​emailនិង​ជូន​ផ្ទាល់​ទៅ​ដល់​ការិយា​ល័យ​របស់​គេ​វិញ​ហើយ​”​។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល លោក​ ផៃ ​ស៊ីផាន ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា​លិខិត​របស់​ព្រឹទ្ធ​សភា​ពុំ​មាន​ឥទ្ធិ​ពល​លើ​កម្ពុជា​នោះ​ទេ​ ហើយ​លោក​ចាត់​ទុក​ថា​គ្មាន​សារៈ​ប្រយោ​ជន៍​ក្នុង​ការ​បើក​មើល​។

លិខិត​របស់​សមា​ជិក​ព្រឹទ្ធ​សភា​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ពេល​លោក​ ហ៊ុន​ សែន ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​សហ​រដ្ឋ​អាមេរិក​នៅថ្ងៃទី​១៥-១៦​ខែ​កុម្ភៈ ​​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក​-អាស៊ាន​។ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួប​ទ្វេ​ភាគី​ជាមួយ​ប្រធានា​ធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាង​ណា​នោះ​ទេ​។​

នៅក្នុងលិខិត សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​

បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។ ពួកគេ​បញ្ជាក់​ថា​៖ ជាការសោកស្តាយ​ឧបទ្ទវហេតុ​បន្តបន្ទាប់​កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការ​វាយប្រហា​រតំណាងរាស្រ្ត​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ប្រឆាំងនឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ នៅមុខ​អគារ​រដ្ឋសភាកាលពីខែតុលា បាន​ធ្វើឲ្យ​ដំណើរការប្រជាធិបតេយ្យ​កាន់តែខ្សោយទៅៗ

សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។

បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។

សមាជិកព្រឹទ្ធសភាបាន​បញ្ជាក់ថា៖ សហរដ្ឋអាមេរិកជាប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ ហើយ​យើង​នឹង​បន្ត​តាមដាន​ការរីកចម្រើនរបស់កម្ពុជា​យ៉ាងយកចិត្តទុកដាក់

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រាប់វីអូឌីថា​ករណីលោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះ​ដីធ្លី លោកស្នើ​ឲ្យសមាជិក​​ព្រឹទ្ធសភា​សួរនាំ​ទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិត​នៅកម្ពុជា។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា៖ សមាជិកព្រឹទ្ធសភាគួរតែ​ទៅសុំប្រធានា​ធិបតីអាមេរិ​ក​ខ្លួ​ន​ឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅ​ប្រាប់​អូបាម៉ាដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា

កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថា​ជំនួបទ្វេភា​គីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្ត​ភាពកាន់​តែល្អ​ជាមួយកម្ពុជាបើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ (ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើងដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេស​កម្ពុជា​ជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹង​បើករណីក្នុងរូបភាពបែបរាល់​ថ្ងៃនេះខ្ញុំ​មើលទៅ​សហរដ្ឋ​អាមេរិក​មានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអា​មេរិក​មាន​អំណាច​ខ្លាំង​ណាស់​

ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ