​តុលាការ​កំពូល​កោះហៅ​សកម្មជន​ដីធ្លី​ជាង​១០​នាក់​ឲ្យចូល​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ​

អ្នក​មាន​បញ្ហា​ដី​ធ្លី​នៅ​តំបន់​បឹងកក់ ធ្វើ​ការ​តវ៉ានៅមុខ​សាលាដំបូង​រាជធានី កាលពី​ពេល​កន្លងមក

​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​អះអាងថា ពួកគេ​១៣​នាក់ និង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​កំពូល នា​ដើម​ខែ​ក្រោយ​នេះ ទាក់ទិន​នឹង​បណ្តឹងសាទុក្ខ​​​ សុំ​ទម្លាក់​បទ​ចោទ​ពួកគេ ជុំវិញ​ការចោទប្រកាន់ប្រឆាំង​នឹង​ការបណ្តេញចេញ។​

​អ្នក​ស្រី​ទេព វ​ន្នី ដែល​តុលា​កំពូល​ការកោះហៅ​ដែលនោះ ឲ្យវីអូឌី(​VOD)​ដឹង​នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​នេះ​ថា ពួកគេ​១៣​នាក់ មាន​អ្នកស្រី ផាន់ ឈុន​រ៉េត បូ​វ សោភា លោកយាយ ង៉ែត ឃុន គង់ ចន្ថា កញ្ញា សុង​ស្រី​លាភ និង​ស្ត្រី​មួយចំនួនទៀត នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការជាន់ខ្ពស់​មួយ​នោះ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៦​។​

​ស្ត្រី​ទាំង​១៣​នាក់​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញចាប់ខ្លួន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១២ ក្រោយមកសាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​២​ឆ្នាំ​កន្លះ ចោទ ថា​បាន​ទន្ទ្រាន​កាន់កាប់​ដី​បុគ្គល​សាធារណៈ ប្រឆាំង​និង​ជេរប្រមាថ​ទៅ​លើ​មន្ត្រីរាជការ ខណៈ​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញចេញពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​។​

​ប៉ុន្តែ​ក្រោយពី​ឃុំខ្លួន​ស្ត្រី​ទាំងនោះ​បាន​១​ខែ​៣​ថ្ងៃ សា​ឧទ្ធរណ៍​កាត់​តម្រឹម​ទោសឲ្យ​ពួកគេ​ទាំងនោះ​មាន​សេរីភាព​វិញ តែ​ទោស​ដែល​នៅសល់​ត្រូវបានតុលាការ​ព្យួរ។​

​ទោះជា​យ៉ាងណាក្រោយពី​មាន​សេរីភាព ស្ត្រី​ទាំងនោះ​បាន​ពឹងពាក់​មេធាវី ដាក់ពាក្យ​បន្តឹងសាទុក្ខ​ទៅ​តុលាការ​កំពូល ឲ្យ​ទម្លាប់បទ​ចោទ ដោយ​ស្ត្រី​ទាំង​នោះ​អះអាងថា ការតវ៉ា​ឈានទៅដល់​ការចាប់ខ្លួន ជា​ការតវ៉ា​ប្រឆាំង​នឹង​ការបណ្តេញចេញ មិន​បាន​រំលោភ​យក​ដី​ក្រុមហ៊ុនដូច​សាលក្រម​ចោទប្រកាន់​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ