[:en]ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យដឹងថាលោកបានសង្កត់ធ្ងន់ទៅមេដឹកនាំអាស៊ានទាំង១០ប្រទេសថាអ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់ពួកគេនោះទេ។
នៅក្នុងសុន្ទរកថាដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក អូបាម៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយមេដឹកនាំអាស៊ានដែលធ្វើឡើងនៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកនឹងបន្តការគាំទ្រប្រជាពលរដ្ឋ សង្គមស៊ីវិលនិងការពារសេរីភាពនៃការបញ្ចេញមតិ ប្រមូលផ្តុំនិងសេរីភាពសារព័ត៌មាន។
ក្រៅពីការប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខជាមួយប្រទេសជាសមាជិកអាស៊ាន លោក អូបាម៉ា បានថ្លែងថាលោកបានបញ្ជាក់ពីសេរីភាពរបស់អ្នកនយោបាយបក្សប្រឆាំងក្នុងការបញ្ចេញមតិ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបានបញ្ជាក់ច្បាប់ថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានដែលកំពុងធ្វើការលើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យភាពនិងសិទ្ធិមនុស្សជាសាកលសម្រាប់ប្រជាជនទាំងអស់”។
លោកបញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួមទាំងអ្នកមកពីបក្សនយោបាយប្រឆាំងគួរត្រូវបានឃុំខ្លួននិងដាក់ពន្ធនាគារដោយសារការបញ្ចេញមតិធម្មតារបស់ពួកគេ”។ លោក អូបាម៉ាមិនបានបញ្ជាក់ចំប្រទេសណាមួយនោះទេ។
មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិកព្រឹទ្ធសភាអាមេរិក៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ ដោយអំពាវនាវឲ្យអនុញ្ញាតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលស្រុកវិញ ដោះលែងសកម្មជនសិទ្ធិមនុស្សនិងបង្ហាញក្តីបារម្ភលើបញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោក ហ៊ុន សែន បានឲ្យដឹងថាលោកបញ្ជាឲ្យមន្រ្តីបញ្ជូនលិខិតនោះទៅវិញ ដោយថាលិខិតនោះមានអត្ថន័យ”ជេរ”រូបលោក។
ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់នៅសហរដ្ឋអាមេរិកបានធ្វើបាតុកម្មប្រមាណជា៥ម៉ោងប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ក្នុងពេលបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន លោក បារ៉ាក់ អូបាម៉ា បានថ្លែងទៅកាន់មេដឹកនាំអាស៊ានទាំង១០ប្រទេសថាអាមេរិកប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយអាស៊ានហើយលោកក៏បានក្រើនរំឭកពីការគោរពសិទ្ធិមនុស្សនិងដំណើរការប្រទេសតាមលទ្ធិប្រជាធិបតេយ្យ។
លោកបានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើងអាចបន្តនូវការគាំទ្រនូវសេចក្តីប្រាថ្នានិងភាពថ្លៃថ្នូររបស់ប្រជាជនយើង។ ការបោះឆ្នោតជាប្រវត្តិសាស្រ្តនៅប្រទេសមីយ៉ាន់ម៉ានិងការផ្លាស់ប្តូរកំពុងតែដំណើរបានផ្តល់ក្តីសង្ឃឹមសម្រាប់ជាតិមួយដែលមានចម្រុះភាគីចូលរួម មានការរួបរួមគ្នា សន្តិភាពនិងតាមលទ្ធិប្រជាធិបតេយ្យ”។
គួរបញ្ជាក់ថាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដាក់លិខិតទៅប្រធានាធិបតីអាមេរិក ដោយអំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលនៅលើទឹកដីអាមេរិក។ មេដឹកនាំទាំងនោះរួមមាននាយករដ្ឋមន្រ្តីខ្មែរ នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕[:kh]ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យដឹងថាលោកបានសង្កត់ធ្ងន់ទៅមេដឹកនាំអាស៊ានទាំង១០ប្រទេសថាអ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់ពួកគេនោះទេ។
នៅក្នុងសុន្ទរកថាដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក អូបាម៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយមេដឹកនាំអាស៊ានដែលធ្វើឡើងនៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកនឹងបន្តការគាំទ្រប្រជាពលរដ្ឋ សង្គមស៊ីវិលនិងការពារសេរីភាពនៃការបញ្ចេញមតិ ប្រមូលផ្តុំនិងសេរីភាពសារព័ត៌មាន។
ក្រៅពីការប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខជាមួយប្រទេសជាសមាជិកអាស៊ាន លោក អូបាម៉ា បានថ្លែងថាលោកបានបញ្ជាក់ពីសេរីភាពរបស់អ្នកនយោបាយបក្សប្រឆាំងក្នុងការបញ្ចេញមតិ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបានបញ្ជាក់ច្បាប់ថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានដែលកំពុងធ្វើការលើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យភាពនិងសិទ្ធិមនុស្សជាសាកលសម្រាប់ប្រជាជនទាំងអស់”។
លោកបញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួមទាំងអ្នកមកពីបក្សនយោបាយប្រឆាំងគួរត្រូវបានឃុំខ្លួននិងដាក់ពន្ធនាគារដោយសារការបញ្ចេញមតិធម្មតារបស់ពួកគេ”។ លោក អូបាម៉ាមិនបានបញ្ជាក់ចំប្រទេសណាមួយនោះទេ។
មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិកព្រឹទ្ធសភាអាមេរិក៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ ដោយអំពាវនាវឲ្យអនុញ្ញាតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលស្រុកវិញ ដោះលែងសកម្មជនសិទ្ធិមនុស្សនិងបង្ហាញក្តីបារម្ភលើបញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោក ហ៊ុន សែន បានឲ្យដឹងថាលោកបញ្ជាឲ្យមន្រ្តីបញ្ជូនលិខិតនោះទៅវិញ ដោយថាលិខិតនោះមានអត្ថន័យ”ជេរ”រូបលោក។
ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់នៅសហរដ្ឋអាមេរិកបានធ្វើបាតុកម្មប្រមាណជា៥ម៉ោងប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ក្នុងពេលបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន លោក បារ៉ាក់ អូបាម៉ា បានថ្លែងទៅកាន់មេដឹកនាំអាស៊ានទាំង១០ប្រទេសថាអាមេរិកប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយអាស៊ានហើយលោកក៏បានក្រើនរំឭកពីការគោរពសិទ្ធិមនុស្សនិងដំណើរការប្រទេសតាមលទ្ធិប្រជាធិបតេយ្យ។
លោកបានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើងអាចបន្តនូវការគាំទ្រនូវសេចក្តីប្រាថ្នានិងភាពថ្លៃថ្នូររបស់ប្រជាជនយើង។ ការបោះឆ្នោតជាប្រវត្តិសាស្រ្តនៅប្រទេសមីយ៉ាន់ម៉ានិងការផ្លាស់ប្តូរកំពុងតែដំណើរបានផ្តល់ក្តីសង្ឃឹមសម្រាប់ជាតិមួយដែលមានចម្រុះភាគីចូលរួម មានការរួបរួមគ្នា សន្តិភាពនិងតាមលទ្ធិប្រជាធិបតេយ្យ”។
គួរបញ្ជាក់ថាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដាក់លិខិតទៅប្រធានាធិបតីអាមេរិក ដោយអំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលនៅលើទឹកដីអាមេរិក។ មេដឹកនាំទាំងនោះរួមមាននាយករដ្ឋមន្រ្តីខ្មែរ នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕[:]