ក្រសួងធនធានទឹកព្យាករណ៍ថា របាយទឹកភ្លៀងឆ្នាំនេះនឹងរាយប៉ាយល្អ

ក្រសួងធនធានទឹក និងឧទុនិយមព្យាករណ៍ថា ចាប់ពីពាក់កណ្ដាលរដូវវស្សាដល់ចុងរដូវវស្សាគឺចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា របាយទឹកភ្លៀងនឹងចាប់ផ្ដើមធ្លាក់ច្រើន និងរាយប៉ាយល្អ ចំណែកដើមរដូវវស្សា ភ្លៀងធ្លាក់តិច និងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

ក្នុងសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចេញថ្ងៃទី១៧ ខែកុម្ភៈ ក្រសួងធានធានទឹកបានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ បាតុភូត EI Nino (ក្ដៅ) បានចាប់ផ្ដើមថយបន្ដិចម្ដងៗ។ សេចក្ដីជូនដំណឹងបន្តថា បាតុភូត Dipole Model Index ដែលជាប្រភេទបាតុភូតមួយដែលនៅចន្លោះរវាងងបាតុភូត El Nino (ក្ដៅ) និងបាតុភូត La Nina (ត្រជាក់) នឹងចូលមកជំនួសវិញហើយរហូតដល់ចុងខែកក្កដា ទើបបាតុភូត La Nina (ត្រជាក់) ចាប់មានឥទ្ធិពលវិញ។

ក្រសួងធនធានទឹកបន្តទៀតថា បាតុភូតធម្មជាតិទាំងនោះ នឹងធ្វើឲ្យអាកាសធាតុនៅនៅប្រទេសកម្ពុជាមានស្ថានភាពដូចជា នៅរដូវប្រាំងក្នុងខែមីនា និងខែមេសា ធាតុអាកាសនឹងក្ដៅហួតហែងខ្លាំង បរិមាណទឹកភ្លៀងកក់ខែមានចំនួនតិចតួច ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្ដាក់នឹងកើតមានឡើង។

ក្រសួងបន្ដថា រីឯនៅដើមរដូវវស្សាចាប់ពីខែឧសភា ដល់ខែកក្កដា មានភ្លៀងធ្លាក់តិច មានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ហើយកូនរដូវប្រាំងនឹងកើតមានចាប់ពីពាក់កណ្ដាលដល់ចុងខែកក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ