​គ​.​ជ​.​ប នឹង​តែងតាំង​អគ្គលេខាធិការ​រួមទាំង​មន្ត្រី​មួយចំនួន​ទៀត​នៅ​សប្តាហ៍​ក្រោយ​​​

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសថ្ងៃតែងតាំងអគ្គលេខាធិការ និង មន្ត្រីរបស់ខ្លួនមួយចំនួនទៀតឲ្យបំរើការងារនៅតាមផ្នែកនិមួយៗ ក្នុងក្របខណ្ឌជាផ្លូវការនៅដើមសប្តាហ៍ក្រោយ។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ប្រកាស​ថ្ងៃ​តែងតាំងសមាសភាព​ក្រុមការងារ​ឲ្យចូល​កាន់​តួនាទី​ក្នុង​ក្របខ​ណ្ឌ​មន្ត្រី គ​.​ជ​.​ប ជា​មន្ត្រីរាជការ​នៃ គ​.​ជ​.​ប​។​

​គ​.​ជ​.​ប ចេញ​លិខិត​មួយ​ចុះ​ថ្ងៃទី១៨ ខែកុម្ភៈ​បាន​ប្រកាស​យក​ថ្ងៃ​អង្គារ​ទី​២៣​ សប្ដាហ៍​ក្រោយ ដើម្បី​ប្រកាស​តែងតាំង អគ្គលេខាធិការ និង អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ប្រធាន និង​អនុប្រធាន​ការិយាល័យ និង ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន រាជធានី​ខេត្ត រៀបចំ​បោះឆ្នោត ចូលកាន់​តំណែង និង ផ្ទេរ​បញ្ចូល​ក្របខណ្ឌ​ជា​មន្ត្រីរាជការ​នៃ គ​.​ជ​.​ប​។​

​បើ​តាម​លិខិត​ដដែល​ឲ្យដឹង​ថា ​ការ​ប្រកាសតែ​ងតាំង​តួនាទី​ទាំង​នោះ នឹង​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កុំព្យូទ័រ​នៃ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី ២៣ ខែកុម្ភៈ​ ខាង​មុខ​វេលា​ម៉ោង ៨: ៣០​នាទី​ព្រឹក។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា លោក ទេព នីថា ជា​អគ្គលេខាធិការ គ​.​ជ​.​ប ចាស់​ត្រូវបាន​ជ្រើសរើស​ជា​អគ្គលេខាធិការ គ​.​ជ​.​ប ថ្មី និង​អគ្គលេខាធិការរង​៤ រូប​ផ្សេងទៀត​រួមមាន លោក​ម៉ៅ សុភា​រិទ្ធ លោក សោម សូ​រី​ដា លោក នី ចរិយា និង​លោក ម៉ុក ដា​រ៉ា​ផងដែរ​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ