​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ចាត់វិធានការ​ក្រុមហ៊ុន​ដឹក​លើស​ចំណុះ​និង​រថយន្ត​បង្ក​គ្រោះថ្នាក់​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

​ប្រមុខ​រាជរដ្ឋាភិបាល បញ្ជា​ឲ្យ​ក្រសួងពាក់ព័ន្ធ ចាត់វិធានការក្រុមហ៊ុន​ដឹកទំនិញ​លើស​ចំណុះ​បង្ក​ឲ្យ​ខូច​ទ្រព្យសម្បតិ​សាធារណៈ និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស ខណៈ​មន្ត្រី​ក្រោម​ឱវាទរបស់លោក​មិន​ទាន់​បង្ហាញ​ពី​លទ្ធ​ផល​នៃ​ចំណាត់កា​រលើ​អ្នក​បង្កហេតុ​។​ ​លោកនាយក​រដ្ឋមន្ត្រី បាន​រំឭកនៅលើ​ហ្វេ​សប៊ុករបស់លោកនា​ថ្ងៃ​សៅរិ៍​នេះថា កាលពី​ពេល​ថ្មីៗ​នេះ រថយន្ត​តូច​ធំ រួម​ទាំង​រថយន្ត​សណ្តោង​ខ្នាត​ដឹក​ទំនិញ​យក្ស​លើស​កំណត់ លោក​ថា​ជាក់ស្តែង រថយន្ត​សណ្តោង​ដឹក​ទំនិញ​ឆ្លងស្ពាន​អ្នក​លឿង បាន​បណ្តាលអោយ​ខូច​ស្ពាន និង​ករណី​មួយទៀត រថយន្ត​ដឹក​ដី​ខ្នាត​ធំ បើក​បុក​ម៉ូតូ​យុវ​សិស្ស​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​ជីវិត។​

​ប្រមុខ​រាជរដ្ឋាភិបាល បញ្ជា​ឲ្យ​ក្រសួងពាក់ព័ន្ធ ចាត់វិធានការក្រុមហ៊ុន​ដឹកទំនិញ​លើស​ចំណុះ​បង្ក​ឲ្យ​ខូច​ទ្រព្យសម្បតិ​សាធារណៈ និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស ខណៈ​មន្ត្រី​ក្រោម​ឱវាទរបស់លោក​មិន​ទាន់​បង្ហាញ​ពី​លទ្ធ​ផល​នៃ​ចំណាត់កា​រលើ​អ្នក​បង្កហេតុ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​រំឭកនៅលើ​ហ្វេ​សប៊ុករបស់លោកនា​ថ្ងៃ​សៅរិ៍​នេះថា កាលពី​ពេល​ថ្មីៗ​នេះ រថយន្ត​តូច​ធំ រួម​ទាំង​រថយន្ត​សណ្តោង​ខ្នាត​ដឹក​ទំនិញ​យក្ស​លើស​កំណត់ លោក​ថា​ជាក់ស្តែង រថយន្ត​សណ្តោង​ដឹក​ទំនិញ​ឆ្លងស្ពាន​អ្នក​លឿង បាន​បណ្តាលអោយ​ខូច​ស្ពាន និង​ករណី​មួយទៀត រថយន្ត​ដឹក​ដី​ខ្នាត​ធំ បើក​បុក​ម៉ូតូ​យុវ​សិស្ស​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​ជីវិត។​

​លោកនាយក​រដ្ឋមន្ត្រី​កត់សម្គាល់ថា អ្នក​បង្កហេតុ​ត្រូវបាន​រត់គេច​ខ្លួន ហើយ​អាជ្ញាធរ​មិន​បាន​ចាត់វិធានការ​ច្បាប់​នៅឡើយ​។​

​នាយករដ្ឋមន្ត្រីបញ្ជា​ឲ្យ​ក្រសួង អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ទាំងអស់ ត្រូវ​ចាត់វិធានការ តឹងរឹង បំផុតលើ​អ្នកបើកបរនិង​ម្ចាស់​ក្រុមហ៊ុន ដែល​លោក​ថា ដើម្បី​អោយមាន​ការគោរព​ច្បាប់​គ្រប់ៗ​គ្នា និង​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់ដល់​អាយុជីវិត​ពលរដ្ឋ និង​ធានាបាន​នូវ​ការថែរក្សា​គុណភាព​ស្ពាន​ថ្នល់។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​អាជ្ញាធរ​បាន​ជូនដំណឹង​ទៅ​ម្ចាស់​ក្រុមហ៊ុន និង​អ្នកបើកបរ​ចូល​បំភ្លឺ​ជុំវិញ​ករណី​នេះ​ដែរ ប៉ុន្តែ​លោក​ថា មិនទាន់​ដឹង​ព័ត៌មាន​ថា អ្នក​នោះ​ចូលមក​បំភ្លឺ​ឬ​យ៉ាងណា​នោះទេ​។ លោក​ថា បច្ចុប្បន្ននេះ​អ្នកបើក​រថយន្ត​និង​ប្រធាន​ក្រុមហ៊ុន​បាន​រត់គេចខ្លួន​។​

​លោក ខៀវ សុភ័ក ឲ្យដឹងទៀតថា ទោះបី​ប្រធាន​ក្រុមហ៊ុន និង​អ្នកបើកបរ មិន​ចេញ​មុខទទួលកំហុស​មុខ​សមត្ថកិច្ច​ទេ លោក​ថា អាជ្ញាធរ សុំ​វិធានការ​ពី​តុលាការ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់លើករណីនេះ​។​

​ក្រៅពី​បញ្ជា​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ស្តីបន្ទោស ក្រុមមន្ត្រី​ជញ្ជីង​ច​ល័តរបស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ផ្លូវ​ទៅកាន់​ស្ពាន​អ្នក​លឿង​នោះ​ថា មន្ត្រី​ទាំងនោះ​និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ​ដូច​អ្នក​ប្រព្រឹត្ត​បទល្មើស​នោះដែរ​៖ ”​ក្រុមមន្ត្រី​ជញ្ជីង​ត្រូវ​បើក​ភ្នែក​មើល​អោយ​ឃើញ​អ្វី​ដែល​កំពុង​បំផ្លាញ​ផ្លូវថ្នល់ និង​សុវត្ថិភាព​សាធារណៈ ព្រោះ​ត្រូវ​ទទួលទោស​ដូចគ្នា​”​។​

​គួរបញ្ជាក់​ថា កាល​វេលា​ម៉ោង​១២​យប់ ចូល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ មាន​ព័ត៌មាន​តាម​បណ្តាញ​សង្គម​បាន​រាយការណ៍​ថា រថយន្ត​ដឹកទំនិញ​ទម្ងន់​ជាង​៧០​តោន​មួយគ្រឿង​បាន​បើកបរ​ឆ្លងកាត់​ស្ពាន ហើយ​ឡើង​មិន​រួច​ក៏​រអិល​ថយ​ក្រោយ​វិញ​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន ខណៈ​ស្ពាន​នោះ​តម្រូវ​ឲ្យ​ដឹកទ​ម្ងន់​ឆ្លងកាត់​ត្រឹម​២៥​តោន​។​

​នៅ​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​នេះ​ដែលក៏​មាន​រថយន្ត​ដឹក​ដី​មួយគ្រឿង បង្ក​គ្រោះថ្នាក់​ចរណ៍នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ បណ្តាល​ឲ្យ​ក្មេង​សិស្សសាលា​ពីរ​នាក់​ស្លាប់ និង​ម្នាក់​ទៀត របួសធ្ងន់ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។