គណៈកម្មការអឺរ៉ុបបានចុះបញ្ជីម្រេចកំពតនៅក្នុងទីផ្សារសហភាពអឺរ៉ុប

គណៈកម្មការអឺរ៉ុបបានចុះបញ្ជីម្រេចកំពតរបស់ខ្មែរ​នៅក្នុងទីផ្សារសហភាពអឺរ៉ុបថាជាទំនិញសម្គាល់ភូមិសាស្ត្រដែលផ្ដល់នូវកិច្ចការពារស្របច្បាប់នៅក្នុងសហភាពអឺរ៉ុប។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ សហភាពអឺរ៉ុប​បាន​បញ្ជាក់​ថា​កាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៦ ម្រេចកំពតត្រូវបានចុះឈ្មោះនៅក្នុងទីផ្សារសហភាពអឺរ៉ុប ដែលត្រូវបានការពារដោយស្របច្បាប់នៅក្នុងសហភាពអឺរ៉ុប។ សេចក្ដីប្រកាសព័ត៌មានបន្តថាការ​ចុះបញ្ជីម្រេចកំពតនៅក្នុងទីផ្សារសហភាពអឺរ៉ុប គឺក្រោយពីគណៈកម្មការរអឺរ៉ុបបានធ្វើសូចនាករភូមិសាស្ត្រ(Gls)។

សូចនាករភូមិសាស្រ្ត(GIs)គឺជាប្រភេទកម្មសិទ្ធិបញ្ញាមួយដែលកំណត់នូវអត្តសញ្ញាណរបស់ផលិតផលមួយដែលមានប្រភពមកពីតំបន់ឬប្រទេសមួយជាក់លាក់ ក៏ដូចជាទទួលបានតាមរយៈវិធីសាស្រ្តផលិតកម្មមួយច្បាស់លាស់ផងដែរ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន។​

សេចក្ដីប្រកាសព័ត៌មានឲ្យ​ដឹង​ទៀត​ថាការចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រនេះ គឺផ្តល់នូវតម្លៃបន្ថែមលើកេរ្តិ៍ឈ្មោះម្រេចនិងទទួលបានអត្ថប្រយោជន៍កាន់តែខ្លាំង មានការការពារកម្រិតខ្ពស់បំផុតនៅលើទីផ្សារអឺរ៉ុប ជាពិសេសប្រឆាំងទៅនឹងការចម្លង​និងកែច្នៃ​ជៀសវាងមិនឲ្យ​មានការក្លែងបន្លំដែលអាចនឹងបណ្ដាលឲ្យ​មានការរំលោភបំពានកេរ្តិ៍ឈ្មោះរបស់ម្រេចកំពត។ សេចក្តីប្រកាស​បន្ត​ថា​ការ​ចុះ​បញ្ជីនេះ​នឹង​ជួយបង្កើនភាពលេចធ្លោរលើទីផ្សារនៅក្នុងសហភាពអឺរ៉ុប ក៏ដូចជាប្រទេសកម្ពុជា ដោយសារតែផលិតផលនេះមានបិទស្លាកសញ្ញាដែលបញ្ជាក់ពីគុណភាពភីជីអាយ(PGI)។

សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា​ការចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជានៅលើទីផ្សារសហភាពអឺរ៉ុបគឺធ្វើឡើងដោយប្រទេសចំនួន២៨ ដែលមានទីផ្សារតែមួយសម្រាប់អ្នកប្រើប្រាស់ម្រេចច្រើនជាង៥០០លាននាក់។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់​ថា​ការធ្វើសូចនាករភូមិសាស្រ្ត(GIs)មានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលអា​ចទទួលបានការពារនិងអភិរក្សនូវកម្មសិទ្ធិបញ្ញា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ