រដ្ឋាភិបាលសម្រេចដំឡើងប្រាក់បំណាច់មុខងារដល់យោធិននៃកងយោធពលខេរភូមិន្ទ

រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បំណាច់មុខងារដល់យោធិននៃកងយោធពលខេរភូមិន្ទ  ដោយអះអាងថាដើម្បីធានាបាននូវប្រសិទ្ធ​ភាពនិងបង្កើនផលិត​ភាពការងារ  ដែល​ការដំឡើងនេះ​នឹងអនុវត្តចាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ នេះ​បើ​យោងតាមអនុក្រឹត្យ ចុះថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្រ្តី​ក្រសួ​ងការពារជាតិ ​ក្រសួងសេដ្ឋកិច្ច និង​ក្រសួង​មុខងារសាធារណៈ។

បើតាមអនុក្រឹត្យនោះ​ អគ្គមេបញ្ជាការទទួលបានប្រាក់បំណាច់១៧៥០០០០រៀល អគ្គមេបញ្ជាការរងទទួលបានប្រាក់បំណាច់១៥០០០០០រៀល  មេបញ្ជាការយោធភូមិភាគទទួលបានប្រាក់បំណាច់​១៣០០០០០រៀល មេបញ្ជា​ការ​កង​ពលធំ(ឬរងយោធភូមិភាគ)ទទួលបានប្រាក់បំណាច់៧០០០០០រៀល មេបញ្ជាការកងពលតូច(ឬរងកងពលធំ​)ទទួលបានប្រាក់បំណាច់៦០០០០០រៀល។

ចំណែកមេបញ្ជាការកងវរសនាធំ(ឬរងកងពលតូច) ទទួលបានប្រាក់បំណាច់៤២០០០០រៀល    មេបញ្ជាការកងវរស​នាតូច(ឬរងកងពលធំ)ទទួលបានប្រាក់បំណាច់៣១០០០០រៀល  មេបញ្ជាការរងកងវរសេនាតូចទទួលបានប្រាក់​បំណាច់២៥០០០០រៀល មេបញ្ជាការកងអនុសេនាធំ២១០០០០រៀល   មេបញ្ជា​ការរងកងអនុសេនាធំ ទទួលបានប្រាក់បំណាច់១៩០០០០រៀល និងមេបញ្ជាការកងអនុសេនាតូច១៨០០០០រៀល មេបញ្ជាការរងកងអនុសេនាតូច១៧០០០០រៀល។

បើតាមអនុក្រឹត្យ នាយក្រុមទទួលបានប្រាក់បំណាច់១៦៥០០០រៀល នាយរងក្រុមទទួលបានប្រាក់បំណាច់១៦​០០០០រៀល នាយពួកទទួលបានប្រាក់បំណាច់១៥៥០០០រៀលនិងយុទ្ធជនទទួលបានប្រាក់បំណាច់១៥០០០០រៀល ។

អនុក្រឹត្យបញ្ជាក់ថាយោធិនដែលមានសិទ្ធិទទួលបានប្រាក់បំណាច់មុខងារត្រូវសិ្ថតនៅក្នុងលក្ខខណ្ឌដូចជាកំពុងបំពេញការងារក្នុងកងយោធពលខេមរភូមិន្ទ កំពុងផ្លាស់ប្ដូរកន្លែងធ្វើការនិងកំពុងធ្វើដំណើរទៅកាន់មុខតំណែងនៅក្នុងឬក្រៅប្រទេស  កំពុងបំពេញការសិក្សាក្នុងឬក្រៅប្រទេសតាមតម្រូវការរបស់កងទ័ព យោធិនពលី  មរណៈ   ពិកា​រ និវត្តជន  បាត់បង់សមត្ថភាពការងារដែលមិនទាន់ផ្ទេរទៅឲ្យក្រសួងទទួលបន្ទុកអតីតជនគ្រប់គ្រងបន្ត និង យោធិនដែលទទួលការអនុញ្ញាតច្បាប់ក្នុងធុរៈផ្ទាល់ រយៈពេលសម្រាកព្យាបាលជំងឺ​និងបាត់បង់ខ្លួនក្នុងបេស​កកម្ម​។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ  មានប្រសាសន៍ថាប្រាក់បំណាច់មុខងារដែលទើបដំឡើងនេះ មិនលើសប្រាក់បំណាច់មុខងារចាស់ប៉ុន្មាននោះទេ។

គួរបញ្ជាក់​ថាកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​ជា​បន្តបន្ទាប់ស្តីពីការដំឡើងប្រាក់​បំណាច់មុខងារ​ដល់​មន្រ្តីរាជការស៊ីវិល​ មន្រ្តី​តុលាការ​គ្រប់លំដាប់ថ្នាក់​និងប្រាក់​ឧបត្ថម្ភសម្រាប់​សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ