រដ្ឋាភិបាល​​អនុញ្ញាត​ឲ្យពលរដ្ឋ​​​ប្រើ​ប្រាស់​ប័ណ្ណបើក​បរ​អចិ​ន្ត្រៃយ៍បានចំនួន​១០ឆ្នាំ​ទៀត​

ប័ណ្ណបើកបរ​ប្រភេទថ្មី

ក្រសួង​សាធារណការនិងដឹកជញ្ជូនប្រកាស​ឲ្យប្រជា​ពលរដ្ឋ​ដែលកាន់​ប័ណ្ណបើក​បរមាន​សុពល​ភាព​អចិ​ន្ត្រៃយ៍អាច​បន្ត​ប្រើប្រាស់​បាន​១០ឆ្នាំ​ទៀត​ចាប់ពីថ្ងៃទី​១៥ខែមីនា ឆ្នាំ​២០១៦។​​

ក្នុង​សេចក្តី​ជូន​ដំណឹង​ដែល​ចេញថ្ងៃ​ទី១៥ មីនានេះ ​ក្រសួង​សាធារណការបាន​ឲ្យ​ដឹង​ថា​ក្រសួង​នៅ​តែ​ទទួល​​ស្គាល់​អ្នក​ដែល​បាន​ប្រើ​ប្រាស់​ប័​ណ្ណបើកបរដែល​មាន​សុពលភាព​អចិន្ត្រៃយ៍​ ដោយ​អាច​ប្រើ​ប្រាស់​ប័ណ្ណ​​ប្រភេទនេះ​បាន​១០ឆ្នាំទៀត។ ក្រសួង​បន្ត​ថា​អ្នក​ដែល​ប្រើ​ប្រាស់​បណ្ណ​ដែល​មាន​សុពលភាព៦០ឆ្នាំ ដែលគិ​ត​ពី​ឆ្នាំ​កំណើត អាច​ប្រើ​ប្រាស់​ប័​ណ្ណនេះបាន​រហូត​ដល់​អស់​សុពលភាព។

ក្រសួង​បន្ត​ថា​​សាធារណជន​​ដែល​កំពុង​ប្រើ​ប្រាស់​ប័​ណ្ណបើក​បរ​ទាំង​ពីរ​ប្រភេទ​នេះ​ ហើយ​មាន​បំណង​ចង់​ប្តូរ​យក​ប័​ណ្ណបើក​បរថ្មីដែល​មាន​សុពល​ភាព១០ឆ្នាំ នោះ​ក្រសួង​នឹង​រៀប​ចំប្តូរជូន។

អ្នក​នាំពាក្យក្រសួង​សាធាណការ លោក វ៉ា ស៊ឹម​សុរិយា បាន​ឲ្យ​វី​អូ​ឌីដឹង​ថាអ្នក​ដែល​មាន​ប័ណ្ណមាន​សុពល​ភាព​អចិន្រ្តៃយ៍គឺ​អាច​ប្រើ​រហូត លុះ​ត្រាតែ​មាន​ការ​ជូន​ដំណឹង​ថ្មីនៅ​ឆ្នាំ​ទី១០​ពីការ​ប្រើ​ប្រាស់​ប័ណ្ណនេះ។

បើតាម​លោក​ សុរិយា ប័ណ្ណថ្មី​ដែល​ធ្វើ​នៅ​ចាប់​ពី​ពេល​នេះទៅ​គឺ​មាន​សុពល​ភាព​ត្រឹម​តែ​១០ឆ្នាំ។ ​

គួរ​បញ្ជាក់ផងដែរ​ថា កាល​ពី​ថ្ងៃ​ទី១៥​ ខែ​មីនានេះ ​នគរបាល​ចរាចរណ៍បាន​ចាប់​ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍​​ថ្មីឡើង​វិញ​ ដោយ​ធ្វើ​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់និង​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ក្នុង​ការ​ធានា​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ