អត្ថបទព័ត៌មានថ្មីៗ

​រដ្ឋាភិបាល​រំឭក​ឲ្យ​ការពារសុខ​ភាព​កម្មក​រខ​ណៈ​កម្ពុជា​ជួប​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​រដូវប្រាំង​

ក្រសួង​ការងារ រំឭក​ម្ចាស់សហគ្រាស និងគ្រឹះស្ថាន​កាត់ដេរ​នានាឲ្យ​យកចិត្តទុកដាក់ថែទាំ​សុខភាព​កម្មករខណៈ កម្ពុជា​នឹង​ជួប​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំងនៅ​រដូវប្រាំង​នេះ នឹង​អាច​ធ្វើឲ្យ​កម្មករ​ដួលសន្លប់បាន បើ​ខ្វះ​ការប្រុងប្រយ័ត្នលើ​វិធានការ​ទប់ស្កាត់កម្តៅ​នៅ​កន្លែងធ្វើការ​។​ ​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេក្តីជូនដំណឹង​មួយ រំឭក​ដល់​ម្ចាស់​សហគ្រាស ជា

​ក្រសួង​ការងារ រំឭក​ម្ចាស់សហគ្រាស និងគ្រឹះស្ថាន​កាត់ដេរ​នានាឲ្យ​យកចិត្តទុកដាក់ថែទាំ​សុខភាព​កម្មករខណៈ កម្ពុជា​នឹង​ជួប​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំងនៅ​រដូវប្រាំង​នេះ នឹង​អាច​ធ្វើឲ្យ​កម្មករ​ដួលសន្លប់បាន បើ​ខ្វះ​ការប្រុងប្រយ័ត្នលើ​វិធានការ​ទប់ស្កាត់កម្តៅ​នៅ​កន្លែងធ្វើការ​។​

​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេក្តីជូនដំណឹង​មួយ រំឭក​ដល់​ម្ចាស់​សហគ្រាស ជាពិសេស​គ្រឹះស្ថាន​កាត់ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ទប់​ស្កាត់​ការឡើង​កម្តៅ​នេះ​បង្ការ​កុំឲ្យ​កម្មករ​ដួលសន្លប់​ជា​យថាហេតុ​។ ក្រសួង​ការងារ​បាន​រំឭក​ពី​វិធានការណ៍​៩​ចំណុច​ដូចជា ត្រួតពិនិត្យ​និងបើក​ឲ្យ​ដំណើរការ​ខ្យល់ ចេញ​ចូល​ក្នុង​រោងចក្រមួយ​ម៉ោង​មុន​ពេល​កម្មករ​ចូលធ្វើការ​។​

​ត្រូវ​ដាក់​ឲ្យមាន​ឧបករ​ណ៍​វាស់​ស្ទង់កំដៅ​នៅ​កន្លែងធ្វើការ ដើម្បី​តាមដាន​ការវិវត្ត​កំដៅ ត្រូវ​បើកទ្វារ​បង្អួច​ឲ្យ​ធំ​ទូលាយ និង បន្ថែម​កង្ហារ​បញ្ចូល​ខ្យល់​។ ត្រូវ​រៀបចំ​ឲ្យមាន​ប្រព័ន្ធ​ស្រោច​ទឹក​លើតំបូល​អគារ ឲ្យបាន​២​ដង​ក្នុង​មួយថ្ងៃ​។

​នៅក្នុង​សេចក្ដីប្រកាស​ដដែល​ក្រសួង​ការងារ​ក៏​ណែនាំ​ឲ្យមាន​ការផ្ដល់​ទឹកស្អាត​សម្រា​ប់ក​ម្មករ​បរិភោគ​គ្រប់គ្រាន់ ត្រួតពិនិត្យ​ប្រចាំ​នូវ​ប្រព័ន្ធ​បង្ការ​អគ្គីភ័យ និង​រៀបចំ​នូវ​ការប្រើប្រាស់​សារធាតុ​គីមី​ដែល​អាច​ឆាបឆេះ​ឲ្យនៅ​ដោយឡែក​ផងដែរ​។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​សារ​ទរ​ទៅ​នឹង​សេចក្តីជូនដំណឹងរបស់​ក្រ​សួង​ការងារ​នេះ​។
​ប៉ុន្តែ​លោក​ថា ដើម្បី​ឲ្យ​ការងារ​នោះ មាន​ប្រសិទ្ធិភាព លោក​ថា​ក្រសួង​ការងារ​ត្រូវមាន​វិធានការ មួយទៀត​គឺ​តាមដាន​ក្រុមអធិការកិច្ច ដែល​ចុះ​ពិនិត្យ​ផ្ទា់ល់ ជាមួយ​ម្ចាស់​សហគ្រាស​ថា តើ​ការអំពាវនាវ និង​ការជំរុញ​របស់​ក្រសួង​នោះ ត្រូវបាន​គេ​យកទៅ​អនុវត្ត​ឬ​ក៏​យ៉ាងណា​។

​បើ​តាម​លោក អាត់ ធន់ ថាកន្លងទៅ​នៅ​ពេលដែល​កម្ពុជា​មិន​ទាន់​ជួប​អាកាសធាតុ​ក្តៅ​ហួតហែង​ដូចរ​ដូង​ប្រាំង​នេះ​ផង លោក​ថា​មាន​កម្មករ​ប្រមាណ​ជាង ១៨០០​នាក់​ក្នុង​មួយ​ឆ្នាំ​បាន​ដួលសន្លប់ ដោយសារ​តែ​កំដៅ​ខ្លាំង​នៅក្នុង​រោងចក្រ កង្វះ​ខ្យល់​អ៊ុក​ស៊ី​សែន បញ្ហា​ធូលី សារធាតុ​គីមី និង កង្វះ​អាហារ​ជាដើម៕​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

[wpc-weather id="75954"/]