អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍ប្រយ័ត្នពីសុខភាពដោយសារកម្ដៅកើនឡើង

អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិប្រុងប្រយ័ត្នពីបញ្ហាសុខភាពនៅ​ក្នុងខែ​​មេសាខាងមុខនេះ ​ដោយ​អះអាងថា​អាកាសធាតុនឹងបន្ដកើនកម្ដៅខ្លាំងនៅតំបន់ទេសចណ៍អង្គរ។

នៅ​ក្នុង​សេចក្ដីជូនដំណឹងចុះ​ថ្ងៃទី​២៥ខែមីនា អាជ្ញាធរជាតិអប្សរាឲ្យ​ដឹងថានៅក្នុងខែមេសាខាងមុខ​នេះ អាកាសធាតុនឹងបន្ដកើនកម្ដៅនិងរងសម្ពាធខ្យល់ក្ដៅខ្លាំងដែលនាំឲ្យះពាល់ដល់ភ្ញៀវជាតិនិងអន្ដរជាតិ​ទស្សនា​នៅតំបន់រមណីយដ្ឋានអង្គរ។ សេចក្តីជូនដំណឹង​បន្ត​ថា​សមាគមទេសចរណ៍ ទីភ្នាក់ងារទេស​ចរណ៍ មគ្គុទេសក៍​ទេចរណ៍ ក្រុមហ៊ុទេស​ចរណ៍ អ្នកជញ្ជូនភ្ញៀវទេស​ចរណ៍ ត្រូវណែនាំនិងចែក​រំលែកព័ត៌មាន​ពីស្ថាន​ភាពអា​កាសធាតុក្ដៅនិងប្រាប់ឲ្យមាន​វិធីការពារ​​ឲ្យបានគ្រប់រូបភាព ការរៀបចំកាលវិភាគតំបន់​ទស្សនា​ឲ្យ​បាន​សម​រម្យនិងយកចិត្ដទុកដាក់ពីសុវត្ថិភាពខ្ពស់​ដល់ភ្ញៀវ​ទេសចរណ៍​ជាតិនិងអន្ដរជាតិ ដើម្បីជៀសវាង​គ្រោះ​ថ្នាក់​​ដោយ​យថាហេតុ។

អាជ្ញាធរ​អប្សរា​បាន​ណែនាំ​ឲ្យ​ការពារសុខភាព ដោយឲ្យភ្ញៀវទទួលទាន​ទឹកឲ្យ​បាន​គ្រប់គ្រាន់ ពាក់មួកការ​ពារក​ម្ដៅថ្ងៃ ជាពិសេសចូលរួមពាក់មួកស្លឹកត្នោត ដើម្បីលើកស្ទួយអត្ដ​សញ្ញា​ណ​ជាតិខ្មែរ ប្រើប្រាស់ផលិត​ផល​​ការពារស្បែកដែលមិនប៉ះពាល់សុខភាព និងស្លៀកពាក់ឲ្យបាន​សមរម្យ​ស្រប​តាមប្រតិបត្ដិអង្គរ​ផង​ដែរ​។

​​សេចក្ដីជូន​ដំណឹងបានបន្ថែមថាករណីជួបគ្រោះថ្នាក់ឬ​បញ្ហា​ដែល​កើតមានឡើង អាចរាយការណ៍មក​ភ្នាក់​ងារ​ទេសចរណ៍ ភ្នាក់ងារសណ្ដាប់ធ្នាប់ ឬប៉ូលិ​សទេសចរណ៍ ដែលមានលេខទូរស័ព្ទ ០១២ ១៩៧ ៨៧ ០៤ ,០៦៨ ៦២៤៣៣៣,០៧៧ ២០២ ០២០​ឬ០១២ ២៣៥ ៨៨៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ