ឥណ្ឌូនេស៊ីកំពុងរងចាំដំណឹងពីហ្វីលីពីនក្នុងការជួយដោះលែងនាវិករបស់ខ្លួន​

(រូបភាពពី AFP)

រដ្ឋាភិបាលឥណ្ឌូនេស៊ី​កំពុងរងចាំដំណឹងពីប្រទេសហ្វីលីពីនអំពីការសម្រេចថាតើអាចចូលរួមសហការក្នុងការជួយឲ្យដោះលែងនាវិករបស់ខ្លួន​១០នាក់ដែលពួកក្រុមឧទ្ទាម Abu Sayyaf ចាប់ពង្រត់ឬទេ។​

អគ្គស្នងការនគរបាលជាតិឥណ្ឌូនេស៊ី​​លោក​ Badrodin Haiti ថ្លែងកាលពីថ្ងៃពុធម្សិលមិញ​ថាពេលនេះរដ្ឋា​ភិបាលកំពុងតែរងចាំដំណឹងពីសមភាគីហ្វីលីពីនក្នុងការសម្រេចសហការជាមួយរដ្ឋអំណាចចាការតាដែលជាផ្នែកមួយក្នុងការជួយសង្គ្រោះនាវិកឥណ្ឌូនេស៊ី​ចំនួន១០នាក់មកវិញដែលចាប់ពង្រត់ដោយក្រុមឧទ្ទាមឥស្លាម Abu Sayyaf នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។​ នេះបើតាមសារព័ត៌មាន​ Channel News Asia។

Abu Sayyaf គឺជាក្រុមឧទ្ទាមឥស្លាមនៅភាគនិរតី​នៃប្រទេសហ្វីលីពីន នៅលើកោះសូឡូនិងកោះបាស៊ីឡេន។​ ក្រុមនេះបានកើតឡើងជាង៤ទសវត្សរ៍មកហើយ។​

នាវិកឥណ្ឌូនេស៊ីចំនួន១០នាក់ដែលបាត់ខ្លួនត្រូវបានគេសង្ស័យថាត្រូវពួកក្រុមឧទ្ទាម Abu Sayyaf ចាប់ខ្លួនកាលពីសប្តាហ៍មុន​នៅពេលដែលពួកគេធ្វើដំណើរពីកោះប័រណេអូទៅកោះ​បាតាងហ្គាសនៅភាគខាងត្បូងហ្វីលីពីន ដែលនាវារបស់ពួកគេមានដឹកទំនិញ៧០០០តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ