តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសថាលោក ឈាង វុន អាចជាអ្នករៀបចំឲ្យមានហិង្សា

តំណាងរាស្រ្ត​បក្សកាន់អំណាច លោក ឈាង វុន កាលពីកន្លងទៅ​

តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងរបួសមួយរូបអំពាវនាវឲ្យរដ្ឋសភានិងស្ថាប័នពាក់ព័ន្ធបើកកា​ស៊ើបអ​ង្កេតលើការអត្ថាធិប្បាយរបស់តំណាងរាស្ត្របក្សកាន់អំណាចមួយរូប ដោយសង្ស័យថាមន្ត្រីនោះអាចជា​អ្ន​ក​​​រៀ​​បចំផែនការឲ្យគេប្រើហិង្សាលើតំណាងរាស្ត្រនៅជាប់របងរដ្ឋសភា កាល​ពីចុងឆ្នាំ២០១៥។

កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេ​លពួក​គេជិះរថយន្តចេញពីប្រជុំសភា។ ប៉ុន្តែក្រោ​​យមកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានអត្ថា​​ធិប្បាយក្នុ​ងកិច្ចពិ​ភាក្សា​តុមូល នៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថាតំណាងរាស្ត្រទាំងនោះ មានចេតនាចង់ឲ្យគេវ៉ៃក្នុងហេ​តុផ​ល​​កេ​ងចំ​ណេញនយោបាយ។

នៅថ្ងៃទី៦ ខែមេសានេះ តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសលោក គង់ សភា បានសរ​សេរលើ​ប​​ណ្តា​ញ​ស​ង្គមហ្វេសប៊ុ​ក​ផ្ទាល់ បង្ហាញការខកចិត្តទៅនឹងការលើកឡើងរបស់លោក ឈាង វុន នោះ និង​បា​នអំ​ពាវនាវឲ្យតុលា​​ការនិងគណ​:កម្មា​ធិកា​រស៊ើ​បអ​ង្កេតរបស់រដ្ឋាភិបាលបើកការស៊ើប​អង្កេតករណីនេះ។

លោក គង់ សភា សរសេរទៀតថាការអត្ថាធិប្បាយនេះ លោកថាលោក ឈាង វុន ប្រហែល​ជាអ្នករៀ​ចំផែ​នការ​នេះ​ជា​មួ​យ​​ជន​មា​ន​អំណាចនិងជនដៃដល់ ដោយលោកថាមុនពីរបីថ្ងៃនៃហេតុការណ៍ប្រើហិ​ង្សានោះ​ លោកមានជម្លោះ​ជាមួយជាមួយលោក ឈាង វុន។

បញ្ជាក់លើការសរសេរនេះ លោក គង់ សភា បានអះអាងថាបើស្ថាប័នពាក់ព័ន្ធ​មិនបើកការស៊ើប​អង្កេតរ​ក​​ការពិ​ត​នៃការអត្ថាធិប្បាយរបស់លោក ឈាង វុន នេះទេលោកថាលោកនឹ​ងក្លាយ​​​ជាជនរ​ងគ្រោះ​ដោយ​កា​រវា​យដំ​ផង និងរងគ្រោះដោយការចោទប្រកាន់ខុសពីការពិតទៀត ។ លោកថា៖ជនល្មើសដែលចូល​សារភា​ព៣នា​ក់ហ្នឹង គាត់បានសារភាពថា គាត់ជាកងអង្គរក្ស ហើយគា​ត់បា​នមកចូលរួមបាតុកម្ម ហើយ​គាត់បា​នវ៉ៃពួកខ្ញុំ។ អញ្ចឹងធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងសម្តី​គាត់ដែលគាត់​ថាហ្នឹងហាក់ដូចជាគាត់បា​នដឹងរឿងហេតុកា​រណ៍ហ្នឹ​ងរៀប​ចំទុកជាមុនហើយ ជាមួយ​អ្នក​មានអំណាច និងជន​ល្មើសហ្នឹង អញ្ចឹងសុំអំពាវនាវឲ្យតុលាការ ឬមួយសភា​ខ្លួនឯងបើក​​កា​រស៊ើ​បអ​ង្កេតករណី​សម្តី​ឯ​កឧត្តម ឈាង វុន ហ្នឹង ដើម្បីផ្តល់យុ​ត្តិធម៌ដល់យើ​ងខ្ញុំទំា​ងពីរនា​ក់ហ្នឹង ដែលរង​គ្រោះ​ពី​ព្រឹត្តិការ​ណ៍គេវ៉ៃឲ្យ​រង​គ្រោះ​រាងកាយហើយ។ ឥឡូវរងគ្រោះ ពីការចោទប្រ​កាន់​ពី​តំណាង​រា​ស្ត្រខ្លួ​នឯ​ងទៀតចេញ​ឲ្យគេវ៉ា បើមិ​នចេញគេមិនវ៉ៃទេ ព្រោះបោះសភាប្រជុំចាប់​ហើ​យ ខ្ញុំប្រញា​ប់​បន្តដំណើរ ទៅ​​ប្រជុំ​​​នៅក្នុ​ងគ​​ណបក្សទៀត ខ្ញុំត្រូវតែចេញហើយ អញ្ចឹងវាអយុត្តិធម៌ពេក សម្រាប់​ពួ​កខ្ញុំ​ទាំងពីរបាទ”។

VODមិនអាចសុំការឆ្លើយតបពីលោក ឈាង វុន បានទេជុំវិញការលើកឡើង របស់តំណាងបក្សប្រ​ឆាំងនេះ ដោយទូរស័ព្ទរបស់លោក​គ្មានអ្នកទទួល។ ចំណែកអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េង ឡុង មិនអ​ត្ថា​ធិប្បាយពីករណីនេះទេ ដោយអះអាងថារង់​ចាំការសម្រេចពីប្រធានរដ្ឋសភា លោក ហេង សំរិន ​ជា​មុនសិន​។

លោកថា៖ខ្ញុំមិនដឹងទេទាល់តែសម្តេចគាត់សម្រេច គាត់ប្រជុំគណៈអចិន្ត្រៃយ៍អីម៉េចៗ ទាល់ខ្ញុំដាក់​​ទៅ​ជូនគាត់​ឲ្យគាត់សម្រេច។

សង្គមស៊ីវិលធ្លាប់រិះគន់ថាការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីរគឺបើអ្នកមានអំណាចឬអ្នកមានប្រាក់​ជាដើម​បណ្តឹង​នោះ តុលាការប្រញាប់ចាត់ការ តែបើដើមបណ្តឹងជាជនក្រីក្រឬជាស​កម្ម​​ជន​នយោបា​យបក្សប្រឆាំងវិញ គឺតុលាការច្រើនតែមិនចាត់ការបណ្តឹងនោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ