រដ្ឋសភាថាលោក កឹម សុខា មិន​ឆ្លើយតបនឹងសំឡេងដែលគេចោទថាមាន​ស្នេហាលួចលាក់

រដ្ឋសភា​ឲ្យ​ដឹងថាមេដឹកនាំបក្ស​ប្រឆំាង លោក កឹម សុខា ​មិន​បានឆ្លើយតបជុំវិញ​ញត្តិរបស់យុវជនមួយក្រុម ដែលដាក់​ទៅរដ្ឋសភា​ទាមទារឲ្យបកស្រាយរឿង​ខ្សែអាត់សំឡេងដែលគេចោទថាមានស្នេហាលួចលាក់នោះទេ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃទី៥ខែមេសាម្សិលមិញ ​បានចេញលិខិតមួយជម្រាប​ទៅឈ្មោះ ស្រី ចំរើន ដែលអះអាងថាជាតំណាង​និស្សិតដោយប្រាប់ថារដ្ឋសភាពុំបានទទួលប្រតិកម្មឬការឆ្លើយបំភ្លឺអ្វីពី លោក កឹម សុខា ឡើយ។

នៅពេលសួរថា តើសភានិងធ្វើអ្វីបន្តទៀត បើលោក កឹម សុខា មិនឆ្លើយតប?  អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង មានប្រសាសន៍ថាសភានឹងរង់ចំារហូតមានការឆ្លើយតបពីលោក កឹម សុខា ដើម្បីសភាមានព័ត៌មានផ្តល់ទៅក្រុមយុវជន ដែលដឹកនាំ ដោយលោក ស្រី ចំរើន នោះ។

គួរបញ្ជាក់ថារយៈពេល​ជិត​២ខែនេះ ក្រុម​យុវជន​ដឹកនាំ​ដោយ​លោកស្រី ចំរើន នេះ​បាន​ដាក់ញត្តិជាបន្តបន្ទាប់ទៅកាន់​រដ្ឋសភា អង្គភាពប្រ​ឆាំងអំពើពុករលួយ អង្គការសហប្រ​ជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស និង​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជាដើមនោះ ដើម្បី​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់សំឡេង ដែល​ក្រុម​យុវជន​ទាំងនេះ​សង្ស័យ​ថា ជាសំឡេង​សាសងស្នេហារបស់លោក កឹម សុខា និង​ស្រីស្នេហ៍។ ប៉ុន្តែ អ្នកវិភាគថា ការប​ញ្ចេ​ញខ្សែអាត់​សំឡេង និង​ទាមទារឲ្យលោក កឹម សុខា​ ចេញមុខ​បកស្រាយ​ជាសាធារណៈនោះ​ គឺរឿងនយោបាយដដែលៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ