លោក សម រង្ស៊ី សង្ឃឹមថ្មីទៀតថាកម្ពុជានឹងមានការផ្ទេរអំណាចដូចប្រទេសភូមា

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បង្ហាញក្តីសង្ឃឹជាថ្មីទៀតថាកម្ពុជានឹងមានការផ្ទេរអំណាចដោយសន្តិវិធី ដូចប្រទេសភូមាក្រោយ​បោះឆ្នោ​តឆ្នាំ២​០​១៨​​ បើទោះ​​បីពេលនេះលោកកំពុងប្រឈ​មនឹងពាក្យប​ណ្តឹងជាច្រើ​នពីបក្ស​​កាន់អំណាចក៏ដោយ។

លោក សម រង្ស៊ី បាននិរទេសខ្លួនម្តងទៀតទៅក្រៅប្រទេសគេចចេញពីការតាមចាប់ខ្លួនរបស់តុលា​​ការ តាមពាក្យបណ្តឹង​របស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង និង​បណ្តឹងថ្មីមួយទៀតពីមន្ត្រីបក្សកាន់អំណាច ទាក់ទិននឹ​ងការរិះគន់ហ្វេសប៊ុក​របស់​នាយករដ្ឋមន្តី្រ។

លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមរបស់លោកនៅ​ថ្ងៃទី៩ ខែ​មេសា​នេះថានៅឆ្នាំ២០១៨ ប្រទេកម្ពុជានឹងដើរតាមគំរូដែលប្រទេសភូមា(ឬមីយ៉ាន់ម៉ា)កំពុងតែ​​ង្ហាញនៅឆ្នាំ២០១៦នេះ។

​​លោក សម រង្ស៊ី លើកឡើងបែបមានជំនឿទៀតថាកម្ពុជា​នឹងធានាឲ្យមាន​ការផ្ទេរអំណាចដោយសន្តិវិធី បន្ទាប់ពីកម្លាំងប្រជាធិបតេយ្យ​​​ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោតមួយដែលឆ្លុះបញ្ចាំងន្ទៈប្រជារាស្ត្រពិប្រាកដ។

ទោះជាយ៉ាងណា មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរូបនោះមិនបានបញ្ជាក់ថាតើមានយន្ត​​ការអ្វីខ្លះដែលធ្វើឲ្យគណបក្សកាន់អំណាចនៅកម្ពុជាផ្ទេរអំណាចដោយសន្តិវិធីនៅកម្ពុជាដូចប្រទេសភាភូមាទេ​ ដោយគ្រាន់តែសំអាងទៅលើចរន្តប្រវត្តិ​​សា​​​ស្ត្រក្នុ​​ងពិភពលោ ដែលលោថាគ្មាននរណាអាចទប់ស្កាត់បាន។​

កន្លងទៅមេបក្សប្រឆាំងលោក សម រង្ស៊ី និងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់បង្ហាញភាពស្និទ្ធ​ស្នាល ដោយបានបង្កើតឲ្យមានកម្មវិធីអាហាររួមគ្នាជាលក្ខណៈ​គ្រួសារ ការទៅចូលរួមមហាសង្រ្កាន្ត​ជាមួយគ្នាក្នុងពិធីបុណ្យចូលឆ្នាំខ្មែ នៅខេត្តសៀមរៀប។ ប៉ុន្តែក្រោយមក មេដឹកនាំទាំងពីរបានវាយបកគ្នាដោយពាក្យសម្តីខ្លាំងៗ រហូតលោក សម រង្ស៊ី ត្រូវបានប្រធានរដ្ឋសភា លោក ហេង សំរិន ប្រកាសថាមេបក្សប្រឆាំងរូបនោះ​អស់អភ័យឯសិទ្ធិជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់​ចាម។​

ចំណែកឯមេដឹកនាំគណបក្សកាន់អំណាចវិញ ក៏ធ្លាប់អះអាងដូចគ្នាថានៅអាណត្តិក្រោយនេះ ពួកគេនៅតែបន្តឈ្នះការបោះឆ្នោត បានគ្រប់គ្រងអំណាចដដែលទៀត តាមរយៈ​យន្តការធ្វើកំ​​ណែទម្រង់ ការពង្រឹងយន្តការឆ្លើយតប ទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ