​ព្រះមហាក្សត្រ​នឹង​ចូលរួម​ប្រជុំ​ជាមួយ​ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រម ថ្ងៃទី ១៩

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី កាលពីកន្លងទៅ

ព្រះមហាក្សត្រ និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមសម័យប្រជុំពេញអង្គនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី២៧ នៅថ្ងៃទី១៩ ខែមេសា។

សេចក្ដីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចុះថ្ងៃទី ១២ ខែ មេសាបានឲ្យដឹងថា ព្រះមហាក្សត្រនឹងយាងចូលរួមជាធិបតីភាពក្នុងការបើកអង្គប្រជុំនៅក្នុងព្រះបរមរាជវាំងនៅវេលាម៉ោង១០ព្រឹក ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះនឹង ពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៦ សំខាន់ៗ ដូចជា របាយការណ៍ស្តីពីសកម្មភាព ការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៧ ពិនិត្យ និងសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

តាមសេចក្ដីប្រកាសព័ត៌មានដដែលក៏នឹងមានការពិនិត្យ និងសម្រេចអំពីសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពីនិម្មិតសញ្ញាត្រា រូបសញ្ញា សញ្ញាស័ក្តិ និងឯកសណ្ឋានផ្លូវការក្នុង ពិធីបុណ្យជាតិសម្រាប់សម្គាល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអង្គការយុត្ថាធិការគ្រប់ថ្នាក់។ ពិនិត្យនិងសម្រេចលើសំណើសុំតែងតាំងអនុប្រធានសាលាឧទ្ធរណ៍ចំនួន២រូប តាមសំណើររបស់ប្រធានសាលាឧទ្ធរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ