បក្ស​ប្រឆាំង​រំសាយការ​ចុះសួរ​សុខទុក្ខមន្ត្រីនិង​សកម្មជន ដោយ​សារ​អវត្តមានលោក កឹម សុខា​

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិឲ្យដឹងថាគណបក្សបានរំសាយគម្រោងចុះសួរសុខទុក្ខមន្ត្រីនិងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំនៅរសៀលថ្ងៃអង្គារនេះ ដោយអះអាងថាមិនមានវត្តមានមេដឹកនាំគណបក្សនេះ គឺលោក កឹម សុខា ចូលរួម។

តាមគម្រោង នៅម៉ោង២រសៀល តំណាងរាស្ត្រដែលទៅសួរសុខទុក្ខ រួមមានលោក កឹម សុខា រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ លោក ឡុង រី លោក គង់ បូរ៉ា លោក ឡុង ប៊ុត្ដា លោក ជាម ច័ន្ទនី លោក លឹម ប៊ុនស៊ីដារ៉េត លោក ហេង ដាណារ៉ូ លោក ទួន យក់ដានិងលោកស្រី លី ស្រីវីណា។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក រៀល ខេមរិន្ទ្រ ដែលចុះទៅដល់ច្រកចូលពន្ធនាគារព្រៃសនៅរសៀលថ្ងៃអង្គារនេះ បានប្រកាសទៅកាន់អ្នកគំាទ្រនិងអ្នកសារព័ត៌មានថារំសាយការចូលសួរសុខទុក្ខ   មន្ត្រីនិងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃអង្គារនេះ ដោយលោកថា លោក កឹម សុខា ជាប់រវល់។

VODបានព្យាយាមសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួល។

នៅព្រឹកថ្ងៃអង្គារនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយចំនួនបានសួរសុខទុក្ខមន្រ្តីបក្សដែលជាប់ពន្ធនាគារ។ តំណាងរាស្រ្តទាំងនោះរួមមានលោក ហូរ វ៉ាន់ លោក សុន ឆ័យ លោក អេង ឆៃអ៊ាងនិងលោក រៀល ខេមរិន្ទ្រ។

មន្ត្រីនិងសកម្មជនដែលកំពុងជាប់ឃុំទំាងនោះរួមមានសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ តំណាងរាស្រ្ត លោក អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ានិងសកម្មជន១៣នាក់ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ