ACU​​ មិន​អនុញ្ញាត​ឲ្យ​សាច់ញាតិ និង​មេធាវី​ចូលជួប​មន្ត្រីអាដហុក និងអគ្គលេខាធិការ​រង គ.ជ.ប 

អង្គភាពប្រឆាំងអំពើពុករលួយបដិសេធមិនអនុញ្ញាតឲ្យគ្រួសារសាច់ញាតិ និងមេធាវី៥រូបរបស់សមាគមអាដហុក ចូលជួបមន្ត្រី៤រូបរបស់សមាគម និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលអង្គភាពកំពុងឃាត់ខ្លួនដើម្បីធ្វើការសាកសួរ។

មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួន៤រូប និងលោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅទៅសាកសួរតាំងពីថ្ងៃម្សិលមិញ ហើយរហូតមកដល់ពេលនេះមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីអង្គភាពនៅឡើយទេ។

នៅព្រឹកថ្ងៃសុក្រនេះ ក្រុមគ្រួសារសាច់ញាតិ និងប្រធានសមាគមអាដហុកលោក ធន សារ៉ាយ បានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្នើសុំចូលជួបអ្នកទាំង៥ តែត្រូវបានអង្គភាពបដិសេធ។

សមាគមអាដហុកក៏បានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីដាក់មេធាវី៥រូបសម្រាប់អ្នកទាំង៥ផងដែរ តែអង្គភាពមិនទាន់ធ្វើការឆ្លើយតបនោះទេ។

នៅម៉ោងប្រមាណ១១ព្រឹកនេះ អ្នកសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិលដែលបានចូលរួមតាមដាននៅមុខអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណអង្គភាព។ បើតាមមន្ត្រីម្នាក់របស់ACU អង្គភាពនឹងរៀបចំធ្វើសន្និសីទសារព័ត៌មានលើករណីអ្នកទាំង៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ