សង្គម​ស៊ីវិល​ថា​នឹង​ដាក់​អ្នកសង្កេតការណ៍​គ្រប់​ឃុំ​សង្កាត់​ដើម្បី​តាមដាន​ការចុះឈ្មោះ​បោះឆ្នោត​២០១៦

អង្គការសង្គមស៊ីវិលដែលធ្វើការលើការបោះឆ្នោតថា នឹងដាក់អ្នកសង្កេតការណ៍ឲ្យបានគ្រប់ឃុំ សង្គាត់ចំនួន ១៦៣៣ ដើម្បីសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី ២៩ ខែ មេសាឲ្យដឹងថា នៅទី២៧ ខែ មេសា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលលោក គល់ បញ្ញា ដឹកនាំប្រតិភូនៃអង្គការ ចំនួន១០ បានចូលជួបពិភាក្សាជាមួយនឹងប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក។

ក្នុងការជួបពិភាក្សានោះ អង្គការសង្គមស៊ីវិលលើកឡើងពីផែនការអង្កេត សង្កេតការណ៍ ដាក់អ្នកសង្កេតការឲ្យបានគ្រប់មណ្ឌលចុះឈ្មោះបោះឆ្នោត ធ្វើសវនកម្មបញ្ជីបោះឆ្នោត និង រៀបចំផែនការអប់រំផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ បោះពុម្ពឯកសារ និង ចុះហ្វឹកហាត់ផ្ទាល់ តាមគោលដៅផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក មាន ប្រសាសន៍ថា ការអប់រំអ្នកបោះឆ្នោតគឺជាការងារធំ គ.ជ.ប មិនអាចធ្វើបានទូលំទូលាយទេ។ ទោះបីជាយ៉ាងណា គ.ជ.ប បាននឹងកំពុងយកចិត្តទុកដាក់បង្កើត គណៈកម្មការ មួយទទួលបន្ទុកអប់រំសាធារណៈជន។

ក្នុសេចក្ដីប្រកាសព័ត៌មានដដែល គ.ជ.ប ក៏ជំរុញឲ្យសង្គមស៊ីវិលចូលរួមអប់រំ ប្រជាពលរដ្ឋ អំពីសិទ្ធិនៃការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត ការត្រៀមឯកសារសម្រាប់ ចុះឈ្មោះ និងរបៀបនៃការចុះឈ្មោះបោះឆ្នោត។ ប្រធាន គ.ជ.ប ក៏ជំរុញឲ្យសង្គមស៊ីវិល ចូលរួមវគ្គបណ្ដុះបណ្ដាលអំពីការបោះឆ្នោត និង សង្កេតមើលនូវរាល់ដំណាក់កាលនៃការរៀបចំការបោះឆ្នោតរួមមាន ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការចុះបញ្ជី គណបក្ស នយោបាយឈរឈ្មោះ ការឃោសនាបោះឆ្នោត និង ការបោះឆ្នោត និងរាប់សន្លឹក ឆ្នោតផងដែរ។

បើតាមលោក គល់ បញ្ញា គឺដំណើរការចុះឈ្មោះបោះឆ្នោតនៅពេលកន្លងទៅ មិនដែលមានអ្នកអង្គេតការណ៍ពីអង្គការសង្គមស៊ីវិលនៅគ្រប់មណ្ឌលនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ