អាកាសធាតុនៅកម្ពុជានឹងថយកម្តៅវិញនៅពាក់កណ្តាលខែនេះ

ការព្យាករណ៍បង្ហាញថា អាកាសធាតុនៅកម្ពុជានឹងថយចុះកម្តៅបន្តិចវិញនៅពាក់កណ្តាលខែឧសភានេះ ខណៈដែលមានភ្លៀងធ្លាក់នៅតាមបណ្តាខេត្តនានា។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក គឺសីតុណ្ហភាពនឹងចុះមកនៅកម្រិត៣៦ទៅ៣៨អង្សានៅតំបន់វាលទំនាប ខណៈតំបន់ខ្ពង់រាបសីតុណ្ហភាពចុះមកនៅត្រឹម៣៥ទៅ៣៧អង្សា។ រីឯតំបន់សមុទ្រសីតុណ្ហភាពទាបជាងគេគឺត្រឹម៣៤ទៅ៣៦អង្សា។

បើតាមក្រសួងធនធានទឹកដដែលគឺតំបន់វាលទំនាបនិងតំបន់សមុទ្រអាចភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈតំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

ជាមួយគ្នានេះ ក្រសួងបានព្រមានពីគ្រោះធម្មជាតិដែលកើតមានដូចជា ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ជាពិសេសតំបន់វាលទំនាបនិងតំបន់ខ្ពង់រាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ