ដូណាល់ ត្រាំ បើក​ចំហរ​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង

(រូបភាពពី BBC)

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកមានឆន្ទៈជួបជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីពិភាក្សាពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន BBC។

មហាសេដ្ឋីអាមេរិករូបនេះនិយាយថា លោកនឹងនិយាយទៅរកលោក គីម ជុងអ៊ុន ហើយលោកនឹងមិនមានបញ្ហាអ្វីក្នុងការនិយាយទៅលោក គីម នោះឡើយ។

ជំនួបបែបនេះនឹងគូសបញ្ជាក់ពីការផ្លាស់ប្ដូរយ៉ាងធំដុំនៅក្នុងគោលនយោបាយអាមេរិកចំពោះរបបឯកោមួយនេះ។

ប៉ុន្តែបេក្ខជននាំមុខរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន បានចាត់ទុកសម្ដីរបស់លោក ត្រាំ ថាជា “ជំហរឆ្កួតលីលា”

សេចក្ដីថ្លែងការណ៍របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយថាគោលនយោបាយការបរទេសរបស់លោក ត្រាំ មិនសមហេតុផលនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ