ពូទីនធ្វើដំណើរទៅក្រិចខណៈអឺរ៉ុបកំពុងពិភាក្សាពីការដាក់ទណ្ឌកម្ម

នាយករដ្ឋមន្ត្រីក្រិចលោក Alexis Tsipras (ស្តាំ) និយាយជាមួយលោកប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន(រូបភាពពីសារព័ត៌មានChannel News Asia)

លោក ពូទីន ធ្វើដំណើរទស្សនកិច្ចទៅសហភាពអឺរ៉ុបនេះ ជាលើកទី១ហើយ តាំងពីខែធ្នូមក ដែលធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និង សហភាពអឺរ៉ុបមានការធ្លាក់ចុះ ក្រោយពេលមានជម្លោះ នៅអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយអឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាច្រើនជាមួយក្រុងអាថែន កាលពីថ្ងៃសៅរ៍ម្សិលមិញក្នុងអំឡុងពេលដែលលោកធ្វើដំណើរ ទស្សនកិច្ចនៅក្រិច ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែស្និទជាមួយមិត្តរបស់ខ្លួនមួយនេះ ដែលជាសមាជិករបស់សហភាពអឺរ៉ុប។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។

មន្ត្រីរបស់ក្រិចថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកពូទីននេះគឺ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយក្រិចឲ្យដើរចេញពីភាពអស់សង្ឃឹមខាងផ្នែកសេដ្ឋកិច្ច។

បើតាមគម្រោងនៅខែក្រោយនេះ គឺមេដឹកនាំរបស់សហភាពអឺរ៉ុប និង ពិភាក្សាពីការបន្តដាក់ទណ្ឌកម្មលើផ្នែកធនាគារ ការពារជាតិ និង ថាមពលរបស់រុស្ស៊ី ដែលការដាក់ទណ្ឌកម្មនឹងផុតកំណត់ត្រឹមខែកក្កដាខាងមុខ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ