សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​បី​នាក់ ក្រោយ​លោក Duterte ប្ដេជ្ញា​កម្ទេច

(រូបភាពពី AFP)

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ប៉ូលិសហ្វីលីពីនបានសម្លាប់ជនសង្ស័យគ្រឿងញៀន៣នាក់ដែលការបាញ់សម្លាប់ថ្មីៗបំផុត បន្ទាប់ពីការបោះឆ្នោតជ្រើសរើសបុគ្គលកប្រឆាំងឧក្រិដ្ឋកម្មដ៏តឹងតែង លោក Rodrigo Duterte ធ្វើជាប្រធានាធិបតីថ្មី។

កំណើននៃការបាញ់សម្លាប់ឧក្រិដ្ឋជនពីសំណាក់ប៉ូលិសបានបង្កឲ្យមានក្ដីបារម្ភអំពីការបង្ក្រាបក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសនេះ បន្ទាប់ពីលោក Duterte អនាគតប្រធានាធិបតីថ្មីរបស់ហ្វីលីពីនបានប្ដេជ្ញាបោសសម្អាតបទល្មើសតាមគ្រប់មធ្យោបាយចាំបាច់។

ទីភ្នាក់ងារ AFP បានរាយការណ៍ថាប៉ូលិសត្រូវបានគេរាយការណ៍ឲ្យទៅកាន់ផ្ទះជនសង្ស័យជាឈ្មួញជួញដូរគ្រឿងញៀនម្នាក់ស្ថិតនៅលើកោះ Banacon នៅភាគកណ្ដាលប្រទេសនេះនៅព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន មុននឹងមានការផ្ទុះអាវុធរវាងប៉ូលិសនិងជនសង្ស័យដែលបណ្ដាលឲ្យឧក្រិដ្ឋជន៤នាក់រងរបួស។

មន្ត្រីប៉ូលិសមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យជាឈ្មួញជួញដូរគ្រឿងញៀននិងមនុស្សមិនស្គាល់អត្តសញ្ញាណ ២នាក់ទៀតត្រូវបានគេប្រកាសថាស្លាប់បន្ទាប់ពីនាំទៅកាន់មន្ទីរពេទ្យ ខណៈជនសង្ស័យម្នាក់ទៀតត្រូវបានគេព្យាបាលរបួសនៅមន្ទីរពេទ្យ។

ប៉ូលិសហ្វីលីពីនបានសម្លាប់ជនសង្ស័យគ្រឿងញៀន១២នាក់នៅទូទាំងប្រទេសកាលពីពីរសប្ដាហ៍មុន ខណៈខ្មាន់កាំភ្លើងមិនស្គាលអត្តសញ្ញាណបានសម្លាប់មនុស្ស២នាក់ទៀតដែលប៉ូលិសប្រាប់ថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

លោក Duterte បានព្រមានថាកម្លាំងសន្តិសុខនឹងសម្លាប់ឧក្រិដ្ឋជន១ម៉ឺននាកនិងមិនខ្វល់ពីសិទ្ធិមនុស្សឡើយ ដែលជាផ្នែកមួយនៃយុទ្ធនាការលុបបំបាត់គ្រឿងញឿន ដែលអ្នកបោះឆ្នោតជាច្រើនចាត់ទុកជាបញ្ហាចម្បងរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ