នាយករដ្ឋមន្ត្រី​ថ្មីរបស់​វៀតណាម​ពង្រឹងច្បាប់​និងស្ថាប័នរបស់ជាតិ​

នាយករដ្ឋមន្ត្រីវៀតណាម​លោក ង្វៀន សូនផុក (រូបភាពពី Vietnam News)

នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាមបានដាក់ចេញគោលដៅសំខាន់សម្រាប់រដ្ឋាភិបាលដែលលោកដឹកនាំគឺការរៀបចំស្ថាប័នរបស់រដ្ឋនិងច្បាប់ ដើម្បីធានានូវការអភិវឌ្ឍឲ្យមានការរីកចម្រើន។

នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សូនផុក លើកឡើងបែបនេះនៅពេលប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងហាណូយកាលពីថ្ងៃម្សិលមិញ។ លោកបានរិះគន់ពីដំណើរការយឺតយ៉ាវនៃការងាររដ្ឋបាលធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើនរបស់ប្រទេសជាឧបសគ្គដល់ការអភិវឌ្ឍ។ នេះបើតាមសារព័ត៌មាន Vietnam News។

លោក ង្វៀន សូនផុក បញ្ជាក់ថាគណៈរដ្ឋមន្ត្រីរបស់លោកត្រូវផ្តោតសំខាន់លើការរៀបចំស្ថាប័នឲ្យល្អ ដើម្បីឆ្ពោះទៅដោះស្រាយបញ្ហាផ្សេងៗពិសេសដូចជា ការអនុវត្តច្បាប់ ធ្វើសេចក្តីព្រាងច្បាប់ និងបទបញ្ញត្តិផ្សេងៗ។

មន្ត្រីការិយាល័យរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំរដ្ឋាភិបាលលោក ម៉ៃ តៀនដុង បង្ហាញរបាយការណ៍កាលពីថ្ងៃទី៣១ខែឧសភាថា រដ្ឋាភិបាលមានតែឯកសារគោលចំនួន១៤ប៉ុណ្ណោះសម្រាប់អនុវត្តបំពេញតាមគោលការណ៍ច្បាប់នានា។

លោកស្នើឲ្យក្រសួងនានាប្រញាប់បំពេញឯកសារការងារដែលធ្វើយឺត ហើយពេលពន្យារពេលកាលពីមុននោះ។

លោក ង្រ្វៀន សួនផុក ជានាយករដ្ឋមន្ត្រីទី៨របស់ប្រទេសវៀតណាមក្រោយពីគណបក្សកុម្មុយនីស្តបោះឆ្នោតជ្រើសរើសនៅក្នុងឆ្នា២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ