តើកម្ពុជាអាចធ្វើឲ្យម្ចាស់ផ្ទះតៃប៉ិហាលអាវនៅលើទឹកដីរបស់ខ្លួនម្តងទៀតបានទេ?

ក្រុមជម្រើសជាតិកម្ពុជា (រូបភាពពី talkmewo.tv)

បើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិតៃប៉ិ ក្នុងការប្រកួតជម្រុះដណ្តើមកៅអីជើងទី១ នៃក្របខណ្ឌសហព័ន្ធបាល់ទាត់អាស៊ីឆ្នាំ២០១៩ ឬ 2019 AFC Asian Cup ។ ការប្រកួតនេះ នឹងត្រូវធ្វើទ្បើងនៅពហុកីទ្បាដ្ឋានជាតិតៃប៉ិក្នុងទីក្រុង កៅស៊ូង នាវេលាម៉ោង៦ល្ងាច ម៉ោងនៅកម្ពុជា។

ការប្រកួតជម្រុះជើងទី២ នឹងធ្វើទ្បើងនៅថ្ងៃទី៧ខែមិថុនានៅក្នុងពហុកីទ្បាដ្ឋានជាតិអូទ្បាំពិចក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើការកំណត់ថាក្រុមមួយណានឹងមានសំណាងបានឈានទៅប្រកួតក្នុងក្របខណ្ឌ 2019 AFC Asian Cup នៅសហព័ន្ធអារ៉ាប់រួម។

ក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិតៃប៉ិធ្លាប់មានប្រវត្តិជួបគ្នាម្តងក្នុងការប្រកួតមិត្តភាពកាលពីខែតុលា ឆ្នាំ២០១៤ ហើយក្រុមជម្រើសជាតិតៃប៉ិបានចាញ់កម្ពុជាដោយលទ្ធផល២-០ក្នុងទឹកដីរបស់ខ្លួន ។

ក្នុងអំទ្បុងពេល២ឆ្នាំនេះ ក្រុមទាំងពីរមានការវិវត្តទម្រង់លេងដ៏ល្អគួរឲ្យកត់សម្គាល់។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Lee Tae Hoon បានថ្លៃងថាលោកនឹងព្យាយាមប្រើទម្រង់លេងការពារ ឲ្យបានរឹងមាំ ហើយនឹងធ្វើការវាយបកទៅវិញនៅពេលដែលមានឱកាសគ្រប់គ្រងបាល់។ គ្រូបង្វឹកជនជាតិកូរ៉េរូបនោះបន្តទៀតថា លោកមិនចង់បានលទ្ធផលស្មើឫក៏ចាញ់នោះទ្បើយ គឹលោកចង់ឲ្យកូនក្រុមរបស់កម្ពុជាទទួលបានជ័យជំនះជាដាច់ខាត់សម្រាប់ការប្រកួតជម្រុះដណ្តើមកៅអីនេះ។

ដោយទ្បែកគ្រូបង្វឹកក្រុមជម្រើសជាតិតៃប៉ិលោក Toshiaki Imai ក៏មានប្រសាសន៍ដូចលោក Lee Tae Hoon ដែរ គឺក្រុមរបស់លោកត្រូវការជ័យជំនះ បើទោះបីជាធ្លាប់បរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិកម្ពុជាកាលពី២ឆ្នាំមុនក៏ដោយ។

គួរបញ្ជាក់ផងដែរថា ប្រិយមិត្តដែលស្នេហាវិស័យកីឡា និងជាអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា អាចនឹងទស្សនាការផ្សព្វផ្សាយបន្តផ្ទាល់នៃការការប្រកួតនេះ តាមរយៈទូរទស្សន៍ក្នុងស្រុក និងតាមបណ្តាញអិុនធើណិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ