ប្រទេសមហាអំណាចមានឥទ្ធិពលនានានៅលើពិភពលោកកំពុងយកចិត្តទុកដាក់លើការចល័តកងទ័ពរបស់មហាអំណាចចិនដោយបារម្ភពីបញ្ហាសន្តិសុខ ខណៈចិនកំពុងមានជម្លោះដែនសមុទ្រជាមួយប្រទេសជិតខាង។
ក្នុងកិច្ចប្រជុំពិភាក្សាពីបញ្ហាសន្តិសុខអាស៊ីប្រចាំឆ្នាំដែលចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រនេះនៅប្រទេសសិង្ហបុរីមានរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជាង២០នឹងជជែកពីការចល័តទ័ពរបស់មហាអំណាចចិននៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានភាពតានតឹង។
កិច្ចពិភាក្សាប្រចាំឆ្នាំនេះរៀបចំដោយវិទ្យាស្ថានអន្តរជាតិដើម្បីការសិក្សាយុទ្ធសាស្ត្រមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ហើយដឹកនាំដោយមេបញ្ជាការមន្ទីរប៉ង់តាហ្គោនលោក Ashton Carter។
ទីក្រុងប៉េកាំងអះអាងថាប្រទេសនៅក្បែរៗសមុទ្រខាងត្បូងទាំងអស់កំពុងតែមិនពេញចិត្តជាមួយអាមេរិកដែលបានដាក់ក្រុមយកការណ៍នៅតំបន់នោះដែលប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ដ៏សំខាន់របស់ពិភពលោក។
អាមេរិកបានចោទប្រកាន់ចិនជាបន្តបន្ទាប់ថារំលោភកាន់កាប់និងពង្រាយកម្លាំងទ័ពនៅលើកោះនានានៅសមុទ្រចិនខាងត្បូង ដែលបង្កឲ្យមានភាពតានតឹងនិងប៉ះពាល់ដល់ការធ្វើនាវាចរណ៍៕