លោកស្រី ហ៊ីលឡារី គ្លីនតុន ហៅលោក ត្រាំ ថាជាមនុស្សគ្រោះថ្នាក់​

លោកស្រី ហ៊ីលឡារី គ្លីនតុន​ បេក្ខជន​ប្រធានាធិបតីអាមេរិក​​នាំ​មុខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ (រូបភាពពី AFP)

លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីអាមេរិកនាំមុខខាងគណបក្សប្រជាធិបតេយ្យរិះគន់គូប្រជែងរបស់លោកស្រីខាងគណបក្សសាធារណរដ្ឋគឺលោក ឌូណល ត្រាំ ថាជាមនុស្សគ្រោះថ្នាក់និងមិនសមជាអ្នកដឹកនាំទេ។

លើកឡើងបែបនេះនៅពេលលោកស្រីថ្លែងសុន្ទកថាកាលពីថ្ងៃព្រហស្បតិ៍មិញនៅក្នុងទីក្រុងសានដៀហ្គូ រដ្ឋកាលីហ្វ័រញ៉ា។ លោកស្រីថាលោក ត្រាំ មិនមានចំណេះដឹងមិនយល់ពីបរិបទអាមេរិកនិងពិភពលោក ចិត្តមិននឹងន និងខ្វះការទទួលខុសត្រូវ។ នេះបើតាមសារព័ត៌មាន Channel News។

លោកក៏បានចាត់ទុកលោក ត្រាំ ថាជាមនុស្សឆេវឆាវដែលងាយក្នុងការទាញស្ថានការណ៍ឲ្យធ្លាក់ក្នុងភ្លើងសង្រ្គាម ដោយសារភាពឆេវឆាវរបស់លោក ត្រាំ នាំឲ្យបង្កមហន្តរាយធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ