ភ្លៀង​ធ្លាក់​ជោគ​ជាំ​ជន់​លិច​សង្កាត់​ជាច្រើន​នៅ​ទីក្រុង​បាងកក

(រូបភាពពី The Nation)

ភ្លៀងធ្លាក់ជោគជាំតាំងពីយប់ថ្ងៃចន្ទរហូតដល់ព្រឹកថ្ងៃអង្គារនេះបានបណ្ដាលឲ្យជន់លិចផ្នែកជាច្រើននៃទីក្រុងបាងកកនិងធ្វើឲ្យកកស្ទះចរាចរណ៍នៅលើដងផ្លូវចំនួន៣៦នៅក្នុងទីក្រុងដ៏មមាញឹកមួយនេះ។

សារព័ត៌មាន The Nation របស់ថៃបានផ្សាយថាសង្កាត់ជាច្រើននៅក្នុងទីក្រុងបាងកកបានលិចលង់ក្រោមជំនន់ទឹកភ្លៀង ហើយអាជ្ញាធរក្រុងបាងកកនៅព្រឹកថ្ងៃអង្គារនេះប្រកាសឲ្យអ្នកបើកបរគេចចេញពីផ្លូវជាច្រើនដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

អាជ្ញាធរទីក្រុងបាងកកក៏បានបញ្ជាឲ្យបិទសាលារៀន២កន្លែងផងដែរដោយសារតែជំនន់ទឹកភ្លៀងនេះ ហើយគណៈគ្រប់គ្រងសាលានឹងតាមដានស្ថានភាពទឹកជំនន់មុននឹងប្រកាសព័ត៌មានបន្ថែមនៅថ្ងៃស្អែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ