មនុស្ស​១១​នាក់​ស្លាប់​បន្ទាប់ពី​មាន​អគ្គិភ័យ​ក្នុង​អណ្ដូង​ធ្យូងថ្ម​នៅ​ចិន​

អគ្គិភ័យនៅក្រោមដីនៅឯអណ្ដូងរ៉ែធ្យូងថ្មខុសច្បាប់មួយកន្លែងនៅភាគឦសានប្រទេសចិន បានសម្លាប់មនុស្ស ១១នាក់ ហើយមនុស្សម្នាក់ទៀតកំពុងបាត់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដែលបានរាយការណ៍ថា អគ្គិភ័យនោះ បានឆាបឆេះអណ្ដូងរ៉ែមួយកន្លែង នៅខេត្តលាវណីង កាលពីព្រឹកថ្ងៃចន្ទកន្លងមក ដោយមានកម្មករ ១៣នាក់ ជាប់នៅក្នុងអណ្ដូងរ៉ែជម្រៅ ៥០០ម៉ែត្រ។

សាកសពមនុស្ស ២នាក់ ត្រូវបានគេរកឃើញនៅថ្ងៃព្រហស្បតិ៍ និង ៩នាក់ទៀត រកឃើញនៅថ្ងៃសុក្រម្សិលមិញ។ ក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះកម្មកររ៉ែម្នាក់នៅរស់រានមានជីវិត ប៉ុន្តែ កម្មករម្នាក់បន្តបាត់ខ្លួននៅឡើយ។

បើទោះបីជាត្រូវបានបិទនៅឆ្នាំ២០០០៤ក៏ដោយ ក៏អណ្ដូងរ៉ែនោះ នៅតែបន្តប្រតិបត្តិការដដែល បន្ទាប់ពីម្ចាស់លាក់បាំងដំណើរការនោះ នៅក្នុងរោងចក្រលាងសម្អាតធ្យូងថ្ម។

ចិនគឺជាប្រទេសផលិតធ្យូងថ្មធំជាងគេបំផុតនៅលើពិភពលោក ហើយគ្រោះថ្នាក់នៅក្នុងអណ្ដូងរ៉ែ បានកើតឡើងយ៉ាងញឹកញាប់។

យ៉ាងតិចណាស់មនុស្ស ១៩នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់អណ្ដូងធ្យូងថ្មមួយកាលពីខែមីនាកន្លងមក ដែលជាគ្រោះធំបំផុតនៅក្នុងឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ