ពលរដ្ឋមានជម្លោះដីនៅខេត្តកោះកុងនាំគ្នាតវ៉ាដល់មុខរដ្ឋសភា

ពលរដ្ឋមានជម្លោះដីនៅខេត្តកោះកុងនាំគ្នាតវ៉ាដល់មុខរដ្ឋសភា

ពលរដ្ឋមកពីខេត្តកោះកុងបាននាំគ្នាតវ៉ាដល់មុខរដ្ឋសភានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសុំឲ្យប្រធានរដ្ឋសភា ជួយអន្តរាគមន៍លើជម្លោះដីធ្លីដែលកើតឡើងប្រហែល១០ឆ្នាំមកហើយនោះ។

យោងតាមញត្តិបង្ហាញថា ពលរដ្ឋចំនួន១៤៧គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកស្រែអំបិលនិងឃុំមួយទៀតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង បានបាត់បង់ដីជិត៨០០ហិកតា ដោយសារមានជម្លោះជាមួយក្រុមហ៊ុន កោះកុងស៊ូហ្គ័រនិងកោះកុងផ្លានថេសិន។

ក្នុងញត្តិដដែល ពលរដ្ឋបានស្នើឲ្យលោក ហេង សំរិន ជួយអន្តរាគមន៍ទៅលើក្រុមហ៊ុនឲ្យកាត់ឆ្វៀលដីទំហំ៧៨២,១៦ហិកតាប្រគល់ឲ្យពលរដ្ឋបានបង្កបង្កើតផលឡើងវិញ។

បើតាមពលរដ្ឋ ជម្លោះដីធ្លីនោះបានកើតឡើងតាំងឆ្នាំ២០០៦ ហើយថានៅពេលពលរដ្ឋចេញតវ៉ាច្រើនតែត្រូវបានក្រុមហ៊ុនគំរាមកំហែងនិងថាក្រុមហ៊ុនបានបាញ់សត្វគោក្របីរបស់អ្នកភូមិដែលទៅស៊ីស្មៅក្បែរចំការក្រុមហ៊ុន ព្រមទាំងបានឈូសបំផ្លាញដំណាំពលរដ្ឋទៀតផង។

VOD មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនកោះកុងស៊ូហ្គ័រនិងកោះកុងផ្លានថេសិនបាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ