ព្រះចៅ​អធិរាជ​ជប៉ុន​នឹង​ថ្លែង​សារ​ទៅ​កាន់​ប្រជាជន​នៅ​រសៀល​ថ្ងៃ​នេះ

ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ (រូបភាពពី AFP)

ព្រះរាជវាំងជប៉ុនបានឲ្យដឹងថា ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ នឹងថ្លែងទៅកាន់ប្រជាជននៅថ្ងៃចន្ទនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាព្រះអង្គចង់ដាក់រាជ្យ។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីអ្នកនាំពាក្យរាជវាំងជប៉ុនបាននិយាយថាសុន្ទរកថារបស់ព្រះចៅ អាគីហ៊ីតូ ព្រះជន្មា៨២ឆ្នាំ នឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍នៅម៉ោង៣រសៀលឬត្រូវនឹងម៉ោង២រសៀលម៉ោងនៅកម្ពុជានៅថ្ងៃចន្ទនេះ។

ព្រះចៅអធិរាជជប៉ុនដែលប្រឈមនឹងបញ្ហាសុខភាពប៉ុន្មានឆ្នាំមកហើយនោះ មិនត្រូវបានគេរំពឹងថានឹងប្រកាសពីផែនការដាក់រាជ្យនោះឡើយ ដោយសាររដ្ឋធម្មនុញ្ញបានហាមឃាត់ទ្រង់មិនឲ្យថ្លែងសារនយោបាយនោះឡើយ។

អ្នកនាំពាក្យរាជវាំងជប៉ុនបានប្រាប់ AFP ថា ព្រះចៅអធិរាជជប៉ុននឹងបង្ហាញអារម្មណ៍របស់ទ្រង់ទាក់ទងនឹងឋានៈរបស់ទ្រង់ជានិមិត្តរូប។

ប៉ុន្តែប្រព័ន្ធផ្សព្សផ្សាយជប៉ុនក្នុងនោះមានទូរទស្សន៍ NHK បានរាយការណ៍ថាព្រះចៅ អាគីហ៊ីតូ ហាក់បង្ហាញពីបំណងរបស់ទ្រង់ក្នុងការដាក់រាជ្យ។

ប្រព័ន្ធផ្សព្វផ្សាយធំៗបានផ្សាយកាលពីខែមុនថា ព្រះចៅ អាគីហ៊ីតូ បានប្រាប់ទៅទីប្រឹក្សាជិតស្និទ្ធរបស់ទ្រង់ថា ព្រះអង្គចង់ដាក់រាជ្យទៅបុត្រាច្បងរបស់ទ្រង់ រាជទាយាទ ណារូហ៊ីតូ ឲ្យបន្តពីទ្រង់នៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ