ជប៉ុន​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា ទោះបី​មិន​សប្បាយចិត្ត​ក្ដី​

ផ្សារ​ទំនើប​AEON នៅ​ភ្នំពេញ​(រូបភាពពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​ កាសែត​បាងកក ប៉ុស្តិ៍)

យោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ទោះបីជាមិនសប្បាយចិត្តខ្លះទៅនឹងប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាក្ដី ប៉ុន្តែ ជប៉ុនបានវិនិយោគបន្ថែមទៅក្នុងប្រទេសដ៏តូចមួយនេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

កាសែតបាងកកប៉ុស្តិ៍ ដែលបានដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo បានរាយការណ៍បន្តថា នៅក្នុងចំណោមតួលេខសរុបនៃការវិនិយោគពីបរទេសចូលក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៥ ប្រទេសជប៉ុនស្ថិតនៅលំដាប់ថ្នាក់ទី ៣ ជាអ្នកវិនយោគធំ ដោយមានក្រុមហ៊ុនចំនួន ២៥០។

កាសែតថៃមួយនេះ បានឲ្យដឹងទៀតថា ចិននៅតែឈរលើតារាងនៃតួលេខនោះ ដោយមានក្រុមហ៊ុនចំនួន ១០៥៥ ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ខណៈចំណាត់ថ្នាក់លេខ ២ បានទៅលើកូរ៉េខាងត្បូង ដែលមានក្រុមហ៊ុនចំនួន ២៧៨។

ការវិនិយោគរបស់ជប៉ុន មានចាប់ពីការនាំចូល និងនាំចេញ វិស័យទេសចរណ៍ រោងចក្រ សេវាប្រឹក្សាយោបល់ និងអចលនទ្រព្យ រហូតដល់វិស័យកសិកម្ម និងសំណង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ