កូនប្រសានាយករដ្ឋមន្រ្តីជាមនុស្សម្នាក់ទទួលបន្ទុកការងារសន្តិសុខពេលបោះឆ្នោត

អគ្គស្នងការនគរបាលជាតិបានបង្កើតក្រុមការងារទទួលខុសត្រូវផ្នែកសន្តិសុខនៅពេលបោះឆ្នោតខាងមុខ ដោយក្នុងនោះ កូនប្រសាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាអនុប្រធានម្នាក់ក្នុងគណៈកម្មការនេះ។

យោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងារបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការចុះឈ្មោះបោះឆ្នោត រហូតដល់ពេលបោះឆ្នោត ទាំងថ្នាក់ឃុំ-សង្កាត់និងថ្នាក់ជាតិឆ្នាំ២០១៨នោះ ដោយមាននាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិជាប្រធាននិងមានអនុប្រធាន៥រូបទៀត ក្នុងក៏មានឧត្តមសេនីយ៍ឯក ឌី វិជ្ជា កូនប្រសារ លោក ហ៊ុន សែន ផងដែរ។

បន្ថែមពីនេះ វរសេនីយ៍ឯក អាត់ បូនី ដែលជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរីដែលប្រើឈ្មោះថា ផាន សុផាត នោះក៏ត្រូវបានចាត់តាំងជាសមាជិកក្រុមការងារសន្តិសុខពេលបោះឆ្នោតនេះក្នុងចំណោមសមាជិក២៤រូប។

ការចុះឈ្មោះក្នងបញ្ជីបោះឆ្នោតថ្មី នឹងប្រព្រឹត្តទៅរយៈពេល៩០ថ្ងៃដោយចាប់ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៦នេះ។ ចំណែការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។

ដោយឡែកការបោះឆ្នោតថ្នាក់ជាតិគ្រោងធ្វើនៅខែកក្កដាឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ