តុលាការផ្តន្ទាទោស លោក កឹម សុខា ៥ខែនិងពិន័យប្រាក់៨សែនរៀល

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស លោក កឹម សុខា រយៈពេល៥ខែនិងពិន័យជាប្រាក់ចំនួន៨ សែនរៀលពាក់ព័ន្ធករណីដែលលោកបដិសេធមិនចូលខ្លួនតាមការកោះហៅរបស់តុលាការឲ្យធ្វើជាសាក្សី។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី ប្រកាសនៅរសៀលថ្ងៃសុក្រនេះថា លោក កឹម សុខា ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែនិងពិន័យជាប្រាក់៨សែនរៀល។

ក្នុងដំណើរការសវនាការនៅព្រឹកថ្ងៃសុក្រនេះ លោក កឹម សុខា និងមេធាវី៤រូបរបស់លោកមិនបានចូលរួមទេ ដោយសំអាងហេតុថា ការជំនុំជម្រះធ្វើឡើងខុសនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ