លោក កឹម សុខា បង្ហាញមុខជាសាធារណៈនៅព្រឹកនេះ

លោក កឹម សុខា (រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា)

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញមុខថ្លែងសារជាសាធារណៈនៅព្រឹកថ្ងៃនេះទៅកាន់អ្នកគាំទ្រ ខណៈលោកនៅក្នុងស្នាក់ការគណបក្សជាង៣ខែ មកនេះដើម្បីគេចចេញពីការចាប់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍គណបក្សបញ្ជាក់ថាលោក កឹម សុខា នឹងថ្លែងសារជាសាធារណៈទៅកាន់អ្នកគាំទ្រនៅម៉ោង៩ព្រឹកនេះ នៅស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

លោក កឹម សុខា សម្រេចចិត្តស្នាក់នៅក្នុងស្នាក់ការគណបក្សជាង៣ខែមកហើយ គឺចាប់តាំងពីថ្ងៃទី២៦ខែឧសភា ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច។

តាំងពីពេលនោះមកលោកមិនដែលបង្ហាញមុខជាសាធារណៈទេ។

នៅព្រឹកនេះ នៅជុំវិញស្នាក់ការគណបក្សសង្គ្រោះជាតិ មិនមានការពង្រាយកម្លាំងច្រើនទេ គឺមានតែកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងកងរាជអាវុធហត្ថតិចតួចប៉ុណ្ណោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ