ក្រសួងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុចាប់ពីថ្ងៃទី១៣ដល់១៨ខែកញ្ញា

ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗដែ​ល​កើតឡើងដោយសារអាកាសធាតុប្រែប្រួលនិងភ្លឿងធ្លាក់ចាប់ពីថ្ងៃទី១៣ដល់១៨ខែកញ្ញា។​

ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយសារអាកាសធាតុប្រែប្រួលនិងភ្លឿងធ្លាក់ចាប់ពីថ្ងៃទី១៣ដល់១៨ខែកញ្ញា។

សេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួងបញ្ជាក់ថាសម្ពាធទាបចាប់ផ្តើមចេញពីសមុទ្រចិនខាងត្បូងឆ្លងកាត់វៀតណាម ហើយបង្កភ្លឿងធ្លាក់នៅកម្ពុជាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ខែកញ្ញា។ សេចក្តីប្រកាសបញ្ជាក់ថា សមុទ្រកម្ពុជានឹងមានភាពអាប់អួរខ្លាំងជាមួយរលកខ្ពស់ៗចាប់ពីថ្ងៃទី១៤ដល់១៦ខែកញ្ញា។

ក្រសួងអំពាវនាវឲ្យអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងពីការធ្លាក់ភ្លឿងនេះ៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]