បក្សថ្មីជំរុញឲ្យបក្សចាស់ពីរបញ្ចប់ការប្រើកម្លាំងទ័ពនិងកម្លាំងមហាជនទប់គ្នា

គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបបង្កើតឡើងបានជាង១ឆ្នាំហើយមិនដែលបានចូលរួមប្រកួតប្រជែងម្តងសោះនោះ បានជំរុញឲ្យគណបក្សមានអាសនៈនៅក្នុងសភាទាំងពីរឈប់ប្រើកម្លាំងមហាជននិងកម្លាំងប្រដាប់អាវុធប្រឈមុខដាក់គ្នា។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា ការប្រើកម្លាំងប្រឈមមុខគ្នារវាងគណបក្សទាំងពីរជាគម្រូអាក្រក់ដល់មនុស្សជំនាន់ក្រោយ។ គណបក្សថ្មីនេះ ជំរុញឲ្យគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិស្វែងរកដំណោះស្រាយដែលកំពុងកើតមានដោយសន្តិវិធី៖ «អ្នកដឹកនាំនយោបាយ ជាន់ខ្ពស់នៃគណបក្ស ទាំងពីរត្រូវបញ្ចប់ល្បែងនយោបាយបែបចាស់គំរិលដោយគម្រាមគ្នាក្នុងការប្រើកម្លាំងប្រជាជននិងប្រដាប់អាវុធ ដែលអាចបង្កហិង្សាធ្ងន់ធ្ងរនិងផ្តល់គំរូអាក្រក់ដល់យុវជនខ្មែរ។ ពួកគាត់ត្រូវចេះ ជជែកពិភាក្សាគ្នាស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងប្រើប្រាស់ប្រាជ្ញាស្មារតី ងាកមកធ្វើការកែទម្រង់ស៊ីជម្រៅក្នុងការដឹកនាំជាតិនិងដឹកនាំកែទម្រង់ផ្ទៃក្នុងបក្សរបស់ខ្លួន»

ការលើកឡើងរបស់គណបក្សថ្មីនេះ ខណៈគណបក្សសង្គ្រោះជាតិប្រកាសរៀបចំធ្វើមហាបាតុកម្មជាថ្មីទៀតដើម្បីស្តារស្ថានភាពនយោបាយ។ ប៉ុន្តែទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថានឹងប្រើកម្លាំងបង្ក្រាបមិនឲ្យមានបាតុកម្មរបស់គណបក្សប្រឆាំងកើតឡើងបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ