នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បន្ត​យុទ្ធនាការ​ចុះ​មូលដ្ឋាន​នៅ​ភាគ​ឦសាន​

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

នៅព្រឹកថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើដំណើរកាន់បណ្ដាខេត្តភាគឦសាននៃប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃដំណើរចុះមូលដ្ឋានរបស់លោក ដែលលោកថាដើម្បីពិនិត្យមើលនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបង្ហោះនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា លោកកំពុងធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរីនិងរតនគិរី ដើម្បីពិនិត្យមើលសមិទ្ធផលជាតិនិងជួបសួរសុខទុក្ខមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទៅ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរចុះទៅតាមបណ្ដាខេត្តនានាចាប់តាំងពីចុងខែកក្កដាកន្លងមក នៅក្នុងយុទ្ធនាការចុះមើលសមិទ្ធផលជាតិនៅទូទាំង២៥ខេត្តក្រុង។

ប៉ុន្តែកាលពីថ្ងៃទី២២ខែសីហាកន្លងមក លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរចុះតាមបណ្ដារបស់លោកគឺដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីគណបក្សកាន់អំណាចរបស់លោកបានបាត់បង់ការគាំទ្រដល់ទៅ២២អាសនៈនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ