ជួប សំលាប់៖ ឆ្ងល់​តុលាការសួរដដែលៗ

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

បុរសដែលរងការចោទថាជាឃាតករបាញ់សម្លាប់លោក កែម ឡី ថ្លែងប្រាប់អ្នកសារព័ត៌មាន VOD នៅរសៀលនេះថា តុលាការសាកសួរលោកដដែលៗដោយមិនដឹងពីគោលបំណងអ្វីនោះទេ។

បុរសឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ដែលសារភាពថាខ្លួនជាអ្នកបាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការដើម្បីបន្តនីតិវិធីសាកសួរនៅរសៀលថ្ងៃសុក្រទី១៦ ខែកញ្ញានេះ។

ក្រោយពេលចេញពីបន្ទប់សាកសួរ អឿត អាង បានប្រាប់អ្នកសារព័ត៌មាន VOD ខណៈដែលឆ្មាំពន្ធនាគារព្យាយាមរុញគេចចេញពីអ្នកសារព័ត៌មានថាតុលាការសាកសួរលោកដដែលៗ ហើយលោកថាលោកក៏ឆ្ងល់ដែរ មិនដឹងមូលហេតុអ្វីទេ។

អឿត អាង ហៅ ជួប សំលាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ហើយបុរសរូបនេះថា លោកជាអ្នកបាញ់សម្លាប់ពាក់ព័ន្ធការជំពាក់លុយ៣០០០ដុល្លារ។ប៉ុន្តែអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងបក្សប្រឆាំងច្រានចោលការអះអាងរបស់លោក ជួប សំលាប់ ហើយជំរុញឲ្យស្ថាប័នពាក់ព័ន្ធស្វែងរកការពិតនៃឃាដកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ