ថ្ងៃ​បើក​លក់​ដំបូង  Apple ប្រកាស​ដាច់​ស្តុក​ទូរស័ព្ទ​​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូឌែល​

អតិថិជនដែលបានទិញទូរស័ព្ទiPhone 7 (រូបភាពពីទីភ្នាក់ងារសារព័ត៌មានIndependent )

ក្រុមហ៊ុន Apple បាន​ប្រកាស​ថា​ ដាច់​ស្តុក​ទូរស័ព្ទ iPhone 7 Plus និង​ទូរស័ព្ទ iPhone 7 បន្ទាប់​ពី​ចាប់​ផ្ដើម​បើក​លក់​ទូទាំង​ពិភព​លោក កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ក្រុមហ៊ុន Apple បានប្រកាសថា ដាច់ស្តុកទូរស័ព្ទ iPhone 7 Plus និងទូរស័ព្ទ iPhone 7 បន្ទាប់ពីចាប់ផ្ដើមបើកលក់ទូទាំងពិភពលោក កាលពីថ្ងៃម្សិលមិញ។

ក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទម៉ូឌែលថ្មីរបស់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញានេះ ប៉ុន្តែ ការចេញលក់នៅទូទាំងពិភពលោក នូវទូរស័ព្ទទាំងពីរម៉ូឌែលនេះ ត្រូវបានគេគ្រោងនៅថ្ងៃម្សិលមិញនេះ។

បើតាមសារព័ត៌មាន Independent ទូរស័ព្ទស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន Apple ប្រកាសថា ដាច់ស្តុក បន្ទាប់ពីបើកលក់កាលពីថ្ងៃម្សិលមិញ ប៉ុន្តែ គេមិនដឹងថា វាបណ្ដាលមកពីតម្រូវការខ្ពស់ ឬដោយសារតែការផលិតទូរស័ព្ទស៊េរីថ្មីនេះ មិនគ្រប់គ្រាន់នោះទេ។

ក្រុមហ៊ុន Apple នៅមិនទាន់បញ្ចេញតួលេខនៃចំនួនទូរស័ព្ទស៊េរីថ្មីលក់ចេញនៅក្នុងរយៈពេល ២ថ្ងៃកន្លងមកនោះទេ។

ប៉ុន្តែ សារព័ត៌មាន The Telegraph របស់អង់គ្លេស បានបង្ហាញថា ទូរស័ព្ទ iPhone 7 ទទួលបានការកក់ទុកជាមុនចំនួន ៤៥ភាគរយ ខណៈទូរស័ព្ទ iPhone 7 Plus មានការបញ្ជាទិញមុនរហូតដល់ទៅ ៥៥ភាគរយឯណោះ៕

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។