ស្ថាប័នរដ្ឋចំនួនពីរស្នើឲ្យធនាគារប្រើនយោបាយទន់លើ​​កសិករ

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

ក្រសួងសេដ្ឋកិច្ចនិងធនាគារជាតិកម្ពុជាអំពាវនាវឲ្យស្ថាប័នគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រើគោលនយោបាយទន់ភ្លន់ចំពោះកសិករ ខណៈកសិករកំពុងជួបប្រទះបញ្ហាកសិផលធ្លាក់ចុះតម្លៃ។

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងធនាគារជាតិកម្ពុជាចេញផ្សាយនៅថ្ងៃទី១៩ខែកញ្ញា បានលើកឡើងថា ២សប្តាហ៍ចុងក្រោយនេះ កសិផលរបស់កសិករបានធ្លាក់ចុះតម្លៃជាបន្តបន្ទាប់។ សេចក្តីថ្លែងការណ៍នេះក៏បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអនុវត្តគោលនយោបាយទន់ភ្លន់និងអនុគ្រោះ ចំពោះកសិករជួបប្រទះបញ្ហាជាក់ស្តែងដែលមានកម្ចីដល់ការកំណត់សង។

ទោះយ៉ាងណាសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតពីគោលនយោបាយទន់ភ្លន់នេះថាត្រូវធ្វើយ៉ាងម៉េចនោះទេ។

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះកសិករបង្កបង្កើនផលស្រូវ ដំឡូង ល្ពៅនៅខេត្តមួយចំនួនរួមមានព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម បានអំពាវនាវឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍រកទីផ្សារលក់កសិផលរបស់ពួកគេ។ កសិករក៏បានស្នើអន្តរាគមន៍ឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពន្យារពេលឲ្យពួកគាត់បង់សងលុយជំពាក់ដែរ ព្រោះកសិផលមិនមានទីផ្សារលក់ឬលក់កសិផលបានក្នុងតម្លៃទាបពេក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ