លោក ហ៊ុន សែន បញ្ជាឲ្យថែរក្សាបង្គោលព្រំដែន​បោះមុននិងក្រោយឆ្នាំ​១៨៧០

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានថែរក្សាបង្គោលព្រំដែនដែលបោះនៅមុននិងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ទុកឲ្យមនុស្សជំនាន់ក្រោយបានឃើញ។

សារាចរស្តីពីការថែរក្សាការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងកម្ពុជានិងកូសាំងស៊ីននៅមុននិងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ចេញផ្សាយនៅថ្ងៃទី២០ខែកញ្ញាដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការចង់ឲ្យរក្សាអតីតបង្គោលព្រំដែនទាំងនោះគឺដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានឃើញនិងប្រៀបធៀបជាមួយបង្គោលព្រំដែនដែលបោះនៅជំនាន់ក្រោយ ពេល កម្ពុជាមានអធិបតេយ្យភាពពេញលេញ។

រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងដំណើរការបោះឆ្នោតបង្គោលព្រំដែនជាមួយប្រទេសវៀតណាមចំនួន៣៧៥បង្គោល ក្នុងបណ្តោយព្រំដែនគោកប្រវែង១២៧០គីឡូម៉ែត្រ។ តាមគម្រោង រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបោះឲ្យចប់នៅមុនឆ្នាំ២០១៨។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ