រដ្ឋាភិបាល​សម្រេច​រក្សា​ប្រាក់​ខែ​មន្ត្រី​រាជការ​ជាប់​បម្រើការ​នៅ​ គ.ជ.ប.

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

 

រដ្ឋាភិបាលបានសម្រេចរក្សាទុកប្រាក់បៀវត្សរ៍មន្ត្រីរាជការទាំងអស់ ដែលជាប់កិច្ចសន្យាបម្រើការងារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.។
ក្នុងលិខិតរបស់ក្រសួងមុខងារសាធារណៈ ដែលត្រូវបានផ្ញើជូនទៅ គ.ជ.ប. រដ្ឋមន្ត្រីមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន បានប្រាប់ទៅប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចរក្សាប្រាក់ខែរបស់មន្ត្រីរាជការ ដែលបានជ្រើសរើសជាមន្ត្រីជាប់កិច្ចសន្យានៅស្ថាប័ន គ.ជ.ប.។

លោក ពេជ្រ ប៊ុនធិន បានរៀបរាប់ថា មន្ត្រីរាជការដែលទទួលបានការអនុញ្ញាតពីក្រសួង ស្ថាប័ន ឲ្យទៅបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅ គ.ជ.ប. ត្រូវបានអនុញ្ញាតឲ្យរក្សាទុកបៀវត្ស រួមមានបៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ ព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀត៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ