សភានឹងបន្តបើកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃស្អែកទៀត​

រដ្ឋសភាឲ្យដឹងថា ស្ថាប័ននេះនឹងបន្តបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានៅថ្ងៃស្អែកទៀត ដោយថាដើម្បីជជែកគ្នាលើរបៀបវារៈពាក់ព័ន្ធនឹងវិជ្ជាជីវៈផ្នែកវិស័យសុខាភិបាលនិងកិច្ចព្រមព្រៀងស្តីពី  អាស៊ាន។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់VODនៅថ្ងៃច័ន្ទនេះថា សភានឹងបើកិច្ចប្រជុំគណៈ   កម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃអង្គារស្អែកនេះ វេលាម៉ោង៩ព្រឹក ដោយថាសភានឹងលើករបៀបវារៈទំាងពីរខាងលើនេះ ដើម្បីសម្រេចថាត្រូវបញ្ជូនទៅប្រជុំនៅសភាពេញអង្គឬយ៉ាងណា ខណៈសភាចូលកងវិញហើយក្រោយថ្ងៃបុណ្យភ្ជុំ។

លោក ឡេង ប៉េងឡុង ឲ្យដឹងទៀតថា សភាបានផ្តល់ព័ត៌មានទៅសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទំាងពីរគណបក្ស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យដឹងពីថ្ងៃប្រជុំនេះហើយ តែលោកថា ការសម្រេចចូលប្រជុំឬមិនចូល អាស្រ័យលើសមាជិកទំាងនោះ។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាលោក ឈាង វុន អះអាងថា សមាជិកគណៈកម្មាធិការ    អចិន្ត្រៃយ៍នៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាទំាង៧រូបនឹងចូលរួមនៅថ្ងៃស្អែកនេះ។

ចំណែកសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាលោក យ៉ែម បុញ្ញឬទ្ធិ មកពីគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិនឹងចូលរួមប្រជុំនៅថ្ងៃស្អែកដែរ តែលោកមិនបានបញ្ជាក់ពីចំនួនអ្នកចូលរួមនោះទេ ដោយថាគណបក្សនឹងប្រជុំសម្រេចនៅល្ងាចថ្ងៃច័ន្ទនេះ៕ 

 

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ