លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការ អាស៊ី លើកទី២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងបាងកកប្រទេសថៃ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃ ទី៤ខែ តុលាការបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថា ក្នុងពិធីនោះ ហើយនឹងមានការជួបជាទ្វេរភាគីជាមួយ មេដឹកនាំមួយចំនួនទៀតផង។
កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នៅក្នុងប្រទេសថៃ គឺជាវេទិកាមួយមានគោលបំណងកសាងសហគមន៍អាស៊ី ឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាព ធនធាន និងភាពប្រកួតប្រជែងរបស់ប្រទេសនិមួយៗនៅទ្វីបអាស៊ី៕