ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋរួបរួមគ្នា​ដើម្បីជាតិ​

ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពីកន្លងទៅ។

ព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានអំពាវនាវឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវសាមគ្គីភាព សំដៅកសាងនិងការពារសមិទ្ធផលសង្គម។

ព្រះរាជសារនៅក្នុងឱកាសបើកសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៧ នីតិកាលទី៦  ដែលប្រព្រឹត្តទៅនៅព្រឹកនេះ ព្រះអង្គបានលើកសរសើរដល់លោក ហេង សំរិន ប្រធានរដ្ឋសភាថាបានដឹកនាំអនុម័តច្បាប់ច្រើនពេលកន្លងមក។

ព្រះអង្គក៏សរសើរលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថាបានដឹកនាំប្រទេសឲ្យមានភាពរឹងមាំសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រ។

ក្នុងព្រះរាជសារនោះ ព្រះអង្គក៏បានអំពាវនាវឲ្យប្រជារាស្ត្រនៅទាំងក្នុង និង ក្រៅប្រទេសប្រកាន់ភ្ជាប់នូវសាមគ្គីភាពដើម្បីកសាងជាតិនិងការពារសមិទ្ធផលរបស់ជាតិ។

ការអំពាវនាវរបស់ព្រះមហាក្សត្រធ្វើឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានអាសនៈនៅក្នុងសភា ស្ទើរមួយអាណត្តិនេះមានជំនាស់គ្នារហូត។

នៅព្រឹកនេះ ជាថ្ងៃបើកសម័យប្រជុំពេញអង្គ គណបក្សប្រឆាំងសម្រេចចិត្តមិនចូលរួមប្រជុំសភាព្រោះបញ្ជាក់ថាបារម្ភខ្លាចក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចវាយដំទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ